Sunday, January 10, 2016

សាធារណៈមតិកោតសរសើ ឯកឧត្តម ខៀវ កាញារីទ្ធ ហ៊ានរិះគន់មន្ត្រីរាជការចំៗ ដោយមិនខ្លាចក្រែង

new1  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ហ៊ានសរសេរបង្ហោះរិះគន់ចំៗ ក្នុងអំឡុងពេលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩ អាណត្តិV  របស់គណបក្សប្រជាជនកម្ពុជា រយ:ពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែមករា ឆ្នាំ២០១៦ រួមមាន:

-ថ្ងៃទី៩ មករា ឯកឧត្តម ខៀវ កាញារីទ្ធ សរសេររិះគន់មន្ត្រី ក្នុងអង្គសន្និបាតថា" នៅក្នុងសន្និបាត នៃគណៈកម្មាធិការ កណ្តាល លើកទី៣៩ នេះ ឃើញថាការពិភាក្សាបានចំ ចំណុចច្រើន ថយអ្នកនិយាយអែប  និយាយលើកដុំដែក និងលើកជើង និងនិយាយវែងហៀរទឹកមាត់" ។

-ថ្ងៃទី១០ មករា ឯកឧត្តម ខៀវ កាញារីទ្ធ សរសេរបង្ហោះ ថា" កន្លែងខ្លះអាចកែបាន តែមន្ត្រីយើងមិនព្រមកែ សុខចិត្ត បៀមផ្លែសន្ទូចរហូត" ដែលនេះឯកឧត្តម សរសេរតាម ប្រសាសន៍សម្តេច ហ៊ុន សែន ។ ប្រសាសន៍ ឯកឧត្តម ខៀវ កាញារីទ្ធ នេះធ្វើអោយសាធារណៈ មតិគាំទ្រ និងកោតសរសើរជាច្រើនសំរាប់ការហ៊ានរិះគន់ចំៗ នេះ ព្រោះវាជាការពិតគឺបែបនេះមែន ។

0 comments:

Post a Comment