Recent Posts

Seo Services

បូនីតា ដាដេណេ តារាស្រស់ មិនចេះចាស់

News New:បូនីតា ដាដេណេ​ជាតារាស្រីជើងចាស់មួយរូប ដែលទស្សនិកជនយល់ថា ពូកែទាំងសំដែង និងពូកែទាំង​ថែរក្សាសម្ផស្សបានស្អាតរហូតដល់បច្ចុប្បន្ន ទោះបីជាមានវ័យ​ច្រើនក៏ដោយចុះ ។ អ្នកនាង​បូនីតា ដាដេណេ ធ្លាប់សំដែង​ជាតួឯកជាច្រើន ស្ទើររាប់មិន​អស់ តាំងពីសម័យលោក សម​តារា មកម្លេះ មានដូចជា: រឿង​បក្សីជំពុះក្អែក ដែលអ្នកនាង
ដើរតួជាមនុស្សឆ្កួត រឿង ទុំទាវ​ដើរតួជាយាយផាន់ រឿង ងារ​ជាប្រពន្ធ ដើរតួជាម្តាយរបស់​តួឯកប្រុស រឿង វិញ្ញាណទង​ផ្កា ដើរតួឯកស្រី ដែលត្រូវគេ​ចាប់រំលោភទាំងមានផ្ទៃរួចសំ​លាប់កប់ក្នុងដី រឿង ស្ទូច​អណ្តើកមាស ជាមួយលោក​ទេព រិនណារ៉ូ ដើរតួអាប ក្នុង​រឿងជាច្រើន ។ ក្រៅពីប៉ុន្មាន​រឿងខាងលើនេះ អ្នកនាង ក៏បានសំដែងរឿងជាច្រើនទៀត​ស្ទើររាប់មិនអស់។ ប៉ុន្តែ​ News-New នឹងព្យាយាមជួបសំភាសន៍ផ្ទាល់ជាមួយអ្នកនាង បូនីតាពេលបន្ទាប់ទៀត ។ សរុបមកបូនីតា ដាដេណេ ត្រូវបានទស្សនិកជនទាំងក្នុង និងក្រៅប្រទេសទទួលស្គាល់ថា ពូកែសម្តែង ហើយសំដែងសមទៀតបានគ្រប់សភាពតួអង្គតែម្តង ។
ជាងនេញទៅទៀត បូនីតា អាចរក្សាសម្រស់បានស្រស់ជានិច្ចរហូតដល់បច្ចុប្បន្នក៏នៅតែស្អាត មិនចាញ់​តារា​ក្មេងៗថ្មីៗឡើយ។

IMG-20160111-WA0022 IMG-20160111-WA0020 IMG-20160111-WA0019 IMG-20160111-WA0017 IMG-20160111-WA0016
បូនីតា ដាដេណេ តារាស្រស់ មិនចេះចាស់ បូនីតា ដាដេណេ តារាស្រស់ មិនចេះចាស់ Reviewed by Unknown on 7:47:00 AM Rating: 5

No comments:

Powered by Blogger.