Thursday, January 14, 2016

គុណវិបត្តិនៃការវាយតំលៃប៉ូលីសមិនល្អជារួម

cambodia police3News New: តាមពិតមាននគរបាលចរាចរណ៍ ៩៨%ដែលល្អ គឺមានតែ ២% ប៉ុណ្ណោះដែលមិនល្អ ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ បាននាំគ្នាវាយតំលៃ អោយតែប៉ូលីស ចរាចរណ៍សុទ្ធអាក្រក់ ទាំងអស់ នេះជាការខុសទាំងស្រុង ព្រោះបានធ្វើអោយ ប៉ះ ពាល់អារម្មណ៍អ្នកដែលល្អ ៩៨% ខំធ្វើល្អគ្រប់ យ៉ាងដូចជា: ពេលភ្លៀង ឈរហាល ភ្លៀងសម្រួលចរាចរណ៍ ពេលក្តៅ ឈរហាលក្តៅសម្រួលចរាចរណ៍ ពេលមានកម្មវិធី បុណ្យ ទានធំៗប្រជាពលរដ្ឋយើងដើរកំសាន្តសប្បាយ ឯកំលាំង សមត្ថកិច្ចនៅសម្រួលចរាចរណ៍ រក្សាសន្តិសុខជូនបងប្អូន ទាំងថ្ងៃទាំងយប់ អត់បាននាំប្រពន្ធកូន ដើរលេងបុណ្យទាន នឹងគេ ។ ជួនកាលមានគ្រោះចរាចរណ៍កណ្តាលយប់ ភ្លើងឆេះ កណ្តាលយប់ មានហេតុការណ៍ អ្វីកណ្តាលយប់កំលាំង សមត្ថកិច្ចទាំងប៉ូលីសចរាចរណ៍ ប៉ូលីស ប៉េអឹមស្ទុះស្ទាររត់ចោល ប្រពន្ធកូនទៅភ្លាម ជួនពេលខ្លះ ត្រូវបាត់បង់ជីវិតដោយក្រុមចោរ ។ តើបងប្អូនអាចធ្វើបានទេ? News New យល់ថា បងប្អូនមិនអាចធ្វើបានទេ ។ ដូច្នោះគួរបញ្ឈប់គំនិតវាយប្រហារប៉ូលីសចរាចរណ៍ ប៉ូលីស និង ប៉េអឹម សុទ្ធតែអាក្រក់នោះ វាជាកំហុសធ្ងន់ធ្ងរណាស់ ព្រោះយើងមិនអាចធ្វើបានដូចពួកគាត់ផង ពួកគាត់ធ្វើដើម្បី បងប្អូនច្រើនណាស់។ គួរអាណិតពួកគាត់ហុចទឹក ហុចនំនិងស្តាប់ តាមការចង្អុរបង្ហាញ របស់ពួកគាត់ពេល កកស្ទះចរាចរណ៍ ម្តងនោះ ។

cambodia police6 cambodia police5 cambodia police4 cambodia police2

0 comments:

Post a Comment