Monday, February 29, 2016

នគរបាលអន្តោប្រវេសន៍ ចុះត្រួតពិនិត្យឯកសារជនបរទេស ភូមិតាងោកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ

6785_459712724233263_8382936161037672531_n

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ ក្រុមការងារចំរុះ ទី៣ ៤ ៥  ៦ និង៧ ចុះជួយរាជធានីភ្នំពេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល ដែលជនបរទេសកាន់កាប់ និងផ្សព្វផ្សាយផែនការ ០១០ ស្តីពីការបន្តអនុវត្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំលេខ ១៦៧០របស់ក្រសួងមហាផ្ទៃ នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។

On the 1st of March 2016, a Ministry of Interior's joint task force 3 4 5 6 and 7 of Phnom Penh led by the General Department of Immigration, continue its inspection of foreigners and disseminate information on the Policy on the Continued Management of Immigrants in the Kingdom of Cambodia at Phum Ta Gao Kandal, Sangkat Nirot, Khan Chbar Ampov, Phnom Penh.

12419124_459712600899942_1762421805757881284_o

12813895_459712614233274_7083382395013012755_n

12819438_459712647566604_2389758052218905107_o

នយោបាយសំខាន់ថ្មី២ របស់រាជរដ្ឋាភិបាលកម្ពុជា



12771671_963761120339052_3613621203173231446_o


ភ្នំពេញ៖ វិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតអោយលោក Norio Yamaguchi ប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។ ក្នុងឳកាសនោះដែរ លោក Norio Yamaguchi បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា អង្គការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពនេះគឺជា អង្គការមិនមែនរដ្ឋាភិបាលមួយ មិនរកប្រាក់ចំណេញ និងមានអាយុកាលជាង ៣០ឆ្នាំមកហើយ ដែលសុទ្ឋសឹងជាក្រុមពាណិជ្ជករ មកពីបណ្ដាក្រុមហ៊ុនប្រមាណជាង ១០០០ក្រុមហ៊ុន ។ ទិសដៅនៃអង្គការនេះ គឺដើម្បីជំរុញការយល់ដឹងផង និងជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសទាំងឡាយ នៅលើពិភពលោកផងដែរ ។ លោក Norio បានគោរពជម្រាបជូនសម្តេចតេជោ ដែរថា ដំណើរទស្សនកិច្ចរបស់ប្រតិភូមកកម្ពុជា នៅពេលនេះ ដើម្បីស្វែងយល់អំពី កម្ពុជា ជាពិសេសអំពីនយោបាយទូទៅរបស់កម្ពុជា និងការគ្រប់គ្រងរបស់សម្តេចតេជោ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទស្សនវិស័យ និងទំនាក់ទំនងទ្វេរភាគី  ដែលជាការរំពឹងទុករបស់កម្ពុជាចំពោះប្រទេសជប៉ុន ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតួនាទីជប៉ុន ដែលបានជួយកម្ពុជាយើង ក្នុងដំណាក់កាលស្វែងរកសន្តិភាព ក៏ដូចជាដំណាក់កាលកសាងប្រទេស ឈានដល់មានការអភិវឌ្ឍរហូតដល់ពេលនេះ ។ សម្តេចតេជោ បានជម្រាបជូនដល់ប្រតិភូទាំងមូល អំពីដំណាក់កាលស្វែងរកសន្តិភាពរបស់កម្ពុជា និងដំណាក់កាលកសាងកម្ពុជាឡើងវិញ ហើយក៏បានជម្រាបជូនប្រតិភូអំពីវិធីសាស្ត្រដោះស្រាយបញ្ហា ដែលកម្ពុជាបានជួបកន្លងមកហើយ គឺធ្វើយ៉ាងណា ថែរក្សាឲ្យខានតែបាននូវស្ថេរភាពនយោបាយផង និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ ។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលពីដើមឡើយ គឺមានទឹក ផ្លូវ ភ្លើង និងមនុស្ស ។​​ ប៉ុន្តែឥឡូវនេះ បានកែប្រែមុខ គឺមនុស្ស ទឹក ផ្លូវ ភ្លើងវិញ ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពី កំណែទម្រង់ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែធ្វើ គឺមានការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ កំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងតុលាការ កងកម្លាំងប្រដាប់អាវុធ ហើយក៏បានជម្រាបជូនអំពីនយោបាយថ្មីពីរ របស់រាជរដ្ឋាភិបាល នោះគឺជានយោបាយផលិតកម្មស្រូវ និងនាំចេញអង្ករ ព្រមទាំងនយោបាយមួយទៀត គឺនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម និងមានទិសដៅទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់ធនធាន ដែលកម្ពុជាយើងមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងន័យនេះដែរ សម្តេចតេជោ ក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជា ប្រតិភូទាំងមូល ធ្វើយ៉ាងណា ជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីអោយវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានេាះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ ៕


(ប្រភព Facebook សម្តេចតេជោ ហ៊ុន សែន)




 12792288_963760997005731_841545591027057005_o



12795173_963761027005728_181484753996518883_o (1)

12792307_963760993672398_7846769748440480230_o

12768233_963761117005719_6699552976800953989_o

៤ចំណុច ដែលសម្តេច ប៊ុន រ៉ានី ផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជា

12813913_952985874756868_5051336606989440354_n

ភ្នំពេញ៖ នៅក្នុងឳកាស  អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត បានផ្តល់អនុសាសន៍ទៅកាន់យុវជនកាកបាទក្រហម នូវចំណុចសំខាន់ៗចំនួន ៤ដូចខាងក្រោម ៖
១. ត្រូវយកចិត្តទុកដាក់ចាត់តាំងអោយប្រធានគណៈកម្មាធិការសាខានីមួយៗ ទទួលដោយផ្ទាល់លើការងារយុវជន ។ ត្រូវបន្តពង្រឹង ក្លិបយុវជនកាកបាទក្រហមកម្ពុជា អោយក្លាយទៅជាទីកន្លែងនៃការជួបជុំ មិត្តអប់រំមិត្ត ។
២. ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ក្នុងការជំរុញសកម្មភាពយុវជន បង្កឱកាស បង្កលទ្ធភាពដល់យុវជន ដើម្បីធានានូវនិរន្តរ៍ភាពមួយប្រកបដោយចីរភាព មានន័យថា នៅគ្រប់ទីកន្លែង គ្រប់មូលដ្ឋានរបស់កាកបាទក្រហមកម្ពុជា ចាំបាច់ត្រូវមានកម្លាំងមនុស្សធម៏វ័យក្មេង ក្នុងការបន្តវេន ផ្តល់សេវាមនុស្សធម៏ ជួយដល់សហគមន៍ នៅក្នុងបូរណភាពដែនដីខេត្ត-ស្រុក នៃមូលដ្ឋានរបស់ខ្លួន ។
៣. ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការនានា ជាមួយយុវជនគ្រប់ស្រទាប់ទាំងអស់ ដោយចាត់ទុកថា នេះជាបញ្ហាដ៏មានសារៈសំខាន់ជាមូលដ្ឋាន ។ ការងារមនុស្សធម៏ ជាភារកិច្ចមួយដ៏ធំ ដែលទាមទារនូវការចូលរួម ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសពីគ្រប់មជ្ឈដ្ឋាន ចាប់ពីបុគ្គលមួយរូបឡើងទៅ ។
៤. យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ សិក្សាស្វែងយល់ និងចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរអោយស្របតាមការរីកចម្រើននាសម័យកាលបច្ចុប្បន្ន ៕


 

12801669_952985858090203_3340186741779714463_n

12043047_952985908090198_1107185183336854214_n

12800328_771266386311637_4307353293045910664_n

10400529_771266432978299_3965634904621131695_n

12794457_771266472978295_5399104121783154273_n

1929935_771266506311625_2746532657275007121_n

12321651_771266522978290_4650074552456491313_n

Sunday, February 28, 2016

សម្តេច ប៊ុន រ៉ានី អញ្ជើញជាអធិបតីប្រជុំបូកសរុបការងារយុវជនកាកបាទក្រហម

12800328_771266386311637_4307353293045910664_n

ភ្នំពេញ៖​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងសមាជិកសមាជិកា របស់កាកបាទក្រហមកម្ពុជា សរុបជាង ៣០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ៕

12798895_771266679644941_1810041377452942830_n

10400529_771266432978299_3965634904621131695_n

12794457_771266472978295_5399104121783154273_n

1929935_771266506311625_2746532657275007121_n

12321651_771266522978290_4650074552456491313_n

ពលរដ្ឋសំណូមពរជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

12734203_1558416317806140_6171238474078262298_n

ភ្នំពេញ៖​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​​ និងជា​ប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ នៅក្នុងកិច្ចប្រជុំ​ ត្រួតពិនិត្យ​លទ្ធផល​ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ កាលល្ងាច​ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៦​ កន្លងទៅ​ បានបញ្ជាឲ្យ​មន្រ្តីពាក់ព័ន្ធ​នឹងការបែងចែក​ថវិកា​ ដែលទទួលបាន​ពីការផាកពិន័យ​បទល្មើសចរាចរណ៍​ផ្លូវគោក​ ទៅមន្រ្តី​ថ្នាក់ក្រោម​ឲ្យបានត្រឹមត្រូ​វ ហើយមន្រ្តីនគរបាល​ទាំងអស់​ ត្រូវបើកគណនី​នៅធនាគារ​រៀងៗខ្លួន​ ដើម្បី​បើកប្រាក់​ទាំងអស់នេះ​ ។​
ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គស្នងការរង​នគរបាលជាតិ​ បានថ្លែងថា​ សម្តេចក្រឡាហោម​ ស​ ខេង​ កំណត់ឲ្យ​មន្រ្តីនគរបាល​ទាំងអស់​ ត្រូវបើក​គណនី​ធនាគារ​ ដើម្បីបើកប្រាក់​លើកទឹកចិត្ត​ ដែលទទួលបាន​ពីការផាកពិន័យ​ ហើយសម្តេច​ ក៏បានបញ្ជាក់ថា​ ការបើកប្រាក់នេះ​ ត្រូវតែធ្វើឲ្យបាន​ត្រឹមត្រូវ​ទៅតាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ ។​
រយះពេលកន្លងទៅ​រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់ថា​ ប្រាក់ផាកពិន័យ​​​ ពីបទល្មើសច្បាប់ចរាចរណ៍​ ៥ភាគរយ​ ត្រូវដាក់ចូលទៅ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ហើយ​នៅសល់​ ៩៥ភាគរយ​ ត្រូវបែងចែក​ជូនដល់​កងកម្លាំងនគរបាល​ ។​ ក្នុងនោះនគរបាលចរាចរណ៍​ ចុះប្រចាំការតាមដងផ្លូវ​ ទទួលបាន​ ៧០ភាគរយ​ ជូនអង្គភាព​ប្រតិបត្តិការ​របស់កងកម្លាំង​ ២៥ភាគរយ​ ។​
គួរបញ្ជាក់ដែរថា​ គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ រយៈពេលជិត​ ២ខែ​ នៃការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មីនេះ​ ថវិកាជិត​ ៤ពាន់លានរៀល​ ត្រូវបាន​ផាកពិន័យ​ពីអ្នក​បើកបរល្មើសច្បាប់​ចរាចរណ៍​ ។​ ដោយឡែក​ មន្រ្តីនគរបាលចរាចរណ៍​ ដែលចុះអនុវត្ត​ច្បាប់​លើដងវិថី​​ ជារៀងរាល់ថ្ងៃនោះ​ ក៏ត្រូវបាន​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបត្ថម្ភ​ក្នុងម្នាក់​ ៤,០០០រៀល​ទៀត​ ជារៀងរាល់ថ្ងៃ​ផងដែរ​ ។​


តាមរយ:​ការបែងចែកប្រាក់​ ដែលទទួលបាន​ពីការផាកពិន័យ​ខាងលើនេះ​ បានលើកទឹកចិត្ត​ដ៏ធំធេង​ដល់កងកំលាំង​នគរបាលចរាចរណ៍​ សក្តិសម​ទៅនឹងអ្វី​ ដែល ពួកគាត់​ បានលះបង់​ ក្នុងការបំរើ​ប្រជាពលរដ្ឋ​ជារៀងរាល់ថ្ងៃ​ដូចជា៖​ ការសម្រួលចរាចរណ៍​គ្រប់ពេលវេលា​ ការដោះស្រាយបញ្ហា​ទាំងយប់​ព្រលប់​ចោលប្រពន្ធកូន​ នៅ ផ្ទះ​ ការស៊ូទ្រាំ​នឹងកំដៅថ្ងៃ​ ការអត់ធន់​នឹងដំណក់ទឹកភ្លៀង​ និងការទទួលរង​នូវការប្រមាថ​ម៉ាក់ងាយ​ពីមនុស្សមួយចំនួន​ ។​ ពិសេស​ការលើកទឹកចិត្តនេះ​ បានបង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ អោយកាន់តែ​មានប្រសិទ្ធភាព​ថែមទៀត​ ក្នុងគោលដៅ​កាត់បន្ថយ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ដែល​តែងតែ​កើតឡើង​ជារៀងរាល់ថ្ងៃ​គួរអោយខ្លាច​ ដោយសារតែ​អ្នកបើកបរ​មួយចំនួនធំ​ មិនគោរព​ច្បាប់ចរាចរណ៍នោះ​ ។​

News New​ សង្កេតឃើញថា​ ក្នុងរយ:ពេលជិត​ ២ខែ​​ នៃការអនុវត្ត​ច្បាប់ចរាចរណ៍ថ្មី​ បើទោះបី​ជាកងកំលាំងនគរបាលចរាចរណ៍​ ទទួលបាននូវ​ប្រាក់លើកទឹកចិត្ត​ច្រើនក៏ពិតមែន​ ប៉ុន្តែក្នុងការអនុវត្តនោះ​ មិនឃើញមាន​ការចាប់ផាកពិន័យ​ដោយបំពាន​ ដោយគំរាមកំហែង​ រឺប្រើអំពើមិនគប្បី​ ណាមួយ​មកលើ​អ្នកបើកបរ​ឡើយ​ មិនដូច​ការលើកឡើង​ពីសំណាក់​មនុស្សមួួយចំនួនតូចថា​ នគរបាល​ខំចាប់អោយបានច្រើន​ ដើម្បីបានលុយច្រើន​ដែរនោះទេ​ ។​ មានន័យថា​ នគរបាលចរាចរណ៍​ មិនបាន​  យកលេសនេះ​ លេសនោះ​ ដើម្បីធ្វើការផាកពិន័យឡើយ​ ។​

សំណូមពរប្រជាពលរដ្ឋ៖​ ទោះបីការអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ​ មិនបានបំពាន​លើពលរដ្ឋ​ក៏ពិតមែន​ ប៉ុន្តែបើតាម​News New ​ធ្វើការស្រង់មតិ​ប្រជាពលរដ្ឋ​ មួយចំនួន​ លើកឡើងថា​ ពួកគាត់​មានការព្រួយបារម្ភ​ ក្រែងពេលយូរៗទៅ​ កងកំលាំងនគរចរាចរណ៍​ កាន់តែបង្កើន​ការចាប់ផាកពិន័យ​ខ្ពស់ទៅៗ​  និងប្រើស្នៀត​ផ្សេងៗ​ ដើម្បីបានលុយច្រើន​ ដោយមិនគិត​ពីប្រជាពលរដ្ឋ​ ។​ ជាងនេះទៅទៀត​ ប្រជាពលរដ្ឋ​បានលើកជា​សំណូមពរដូចខាងក្រោម៖​

១.​ សូមមានការយោគយល់​ និងអធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួនតូច​ ដែលក្រីក្រ​ មានតែ​ម៉ូតូកញ្ច្រាស់​សំរាប់ជិះទៅធ្វើការ​ ឬដឹកឪវ៉ាន់​ចិញ្ចឹមជីវិត​ តែពុំមាន​ឯកសារ​គ្រប់គ្រាន់​ ។​

២.​ ប្រជាពលរដ្ឋខ្លះ​ ដែលគាត់​នៅតំបន់ឆ្ងាយៗ​ មិនសូវយល់ដឹង​ពីច្បាប់ចរាចរណ៍​ ប៉ុន្តែគាត់​មិនមានគំនិត​មិនគោរពច្បាប់ចរាចរណ៍នោះទេ​ សូមមានការ​ពន្យល់​គាត់អោយបានច្បាស់​ មុននឹងចាប់​ផាកពិន័យគាត់ ​អោយគាត់ទទួលយក​ការផាកពិន័យ​ដោយអស់ចិត្ត​ ។​

៣.​ សូមសមត្ថកិច្ច​បន្ថែមកំលាំង​ត្រួតពិនិត្យ​ជាតិអាល់កុល​ គ្រឿងស្រវឹង​ អោយបានច្រើនផ្លូវ​ និងកុំផ្សព្វផ្សាយ​ពីផ្លូវដែលត្រូវចាប់​ តាមព័ត៌មានផ្សេងៗ​ ដែលធ្វើ​អោយគាត់ដឹងមុន​ និងរកផ្លូវវាងនោះ​ ហើយបញ្ហា​គ្រោះថ្នាក់ចរាចរណ៍​នៅតែកើតឡើង​ដដែលនោះ​ ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ភាគច្រើន​កើតឡើង​ពីការស្រវឹង​ ហើយបើកបរ​ មិនមែន​កើតឡើងពីការ​ អត់ប័ណ្ណបើកបរ​ អត់មួក​ អត់កាតគ្រីម៉ូតូ​នោះទេ​ ។​

Friday, February 26, 2016

លោក ញឹក ប៊ុនឆៃ ទទួលបានអ្នកគាំទ្រច្រើនលើសលប់ ក្នុងនាមជាប្រធានបក្សថ្មី

12764872_922809571166577_1887643095680073540_o


ភ្នំពេញ៖ គណបក្ស ខ្មែររួបរួមជាតិ បានបើកសមាជសកលទូទាំងប្រទេស នាព្រឹកថ្ងៃទី២៦ ខែកុម្ភ:​ ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានច្បាប់អនុញ្ញាតបើកគណបក្ស ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ ។ ក្នុងនោះអង្គសមាជ ត្រូវបានសម្រេចជ្រើសតាំង លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ទា ចំរ៉ាត់ ប្រធានជាកិត្តិយសគណបក្ស លោក ខាន់ សាវឿន អនុប្រធានគណបក្ស លោក សឹម សុន អគ្គលេខាធិការគណបក្ស  និងក្រុមប្រឹក្សាជាតិចំនួន ២២០៥នាក់ និងគណៈកម្មាធិការនាយកចំនួន ១៨០រូប ។ យើងសង្កេតឃើញថា ក្នុងពិធី សមាជ នោះ មានការចូលរួមពីសំណាក់អ្នកគាំទ្រជាច្រើនកុះករ មកពីគ្រប់ខេត្ត រាជធានី និងស្ថាប័នមួយចំនួនទៀត។ ចំណែកឯថ្ងៃទី២៨ ខែកុម្ភ:​ ឆ្នាំ២០១៦ខាងមុខនេះ លោក ញឹក ប៊ុនឆៃ នឹងអញ្ជើញទៅប្រកាសសុពលភាពថ្នាក់ដឹកនាំ និងសមាជិកខេត្តបន្ទាយមានជ័យ ។


12790857_922808841166650_5518881557710373347_n


12733987_921702654610602_5397901221268780636_n12764731_905167062933230_1030743709311159746_o


12495917_922810787833122_6287324349704163699_o


12794938_922809241166610_2370216136535011521_o


12792327_922810664499801_9152423536267074861_o


12792305_922810937833107_4764977108391009144_o


12792136_922811147833086_5424730840122442047_o


12794741_922811451166389_6367061870534446998_o


12792169_922810854499782_5874452668982268329_o


12783757_922811034499764_7031964383487824329_o


12783554_922810701166464_380997846721036317_o


12764892_922809564499911_2380108038070643142_o


12771920_922810447833156_8643874367871835886_o


12778776_922810984499769_4855847561673962731_o


12783518_922810407833160_613605387523665452_o


ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមសន្និសីទ្ធអន្តរជាតិនៅថៃ

12803092_1068815226502331_8111304491321993592_n


ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ដែលមានឯកឧត្តម កឹម គុណវឌ្ឍ ប្រតិភូរាជរដ្ឋាភិបាល និងជា អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម ស៊ាន វិសុទ្ធ អគ្គនាយកទូរទស្សន៍អប្សរា និងលោក នាវនៅ បញ្ញាពិសិដ្ឋ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅចូលរួមសន្និសីទ្ធអន្តរជាតិស្តីពី ប្រព័ន្ធផ្កាយរណបឆ្នាំ២០១៦ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ ។


12509395_1068815369835650_1326479268390162575_n


10271634_1068815299835657_8320822085416363623_n


12800316_1068815329835654_3967568415832916101_n

អភិបាលស្រុកស៊ីធរកណ្តាល ក្នុងជីវភាពជនពិការ

12718234_1563262793964708_5486059357562800345_n


ព្រៃវែង៖ ល្ងាចថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ម៉ននី បណ្ឌិត ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល រួមជាមួយសហការី លោកមេឃុំ និង យុវជនកាកបាទក្រហមឃុំ បាននាំយកអំណោយកាកបាទក្រហមទៅចែកជូនបងប្អូនជនពិការ និង ចាស់ជរាចំនួន ០៤គ្រួសារ នៅក្នុងភូមិពោធិ៍ទី ​ឃុំពោធិ៍ទី ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ។ ជនពិការទាំង ៤គ្រួសារនោះរួមមាន៖
ទី១ . ឈ្មោះ សេក ផន ភេទ ស្រី     (ចាស់ជរា)
ទី២ .ឈ្មោះ ហុង ផែន ភេទ ប្រុស  (ពិការ)
ទី៣. ឈ្មោះ ហោ ឈួន ភេទ ស្រី     (ចាស់ជរា)
ទី៤.  ឈ្មោះ ជួន ហួន ភេទប្រុស    (ចាស់ជរា) ។




អំណោយដែលផ្តល់ជូនក្នុងឳកាសនោះរួមមាន៖  អង្ករ ៦០គីឡូក្រាម  កំសៀវទឹក ៤  ឆ្នាំងដាំបាយ ៤ បំពង់ទឹកក្តៅ ៤ កន្ទេល ៤ មុង ៤  ភួយ ៤ ចាន ២០ វែកបាយ ៤ និងវែកសម្ល ៤ ។ ដោយឡែកបងស្រីពិការម្នាក់ផ្សេងទៀត ឈ្មោះ គ្រី ស្រី ទទួលបានថវិកា ៥០០០០រៀល ដែលជាថវិកាផ្ទាល់របស់លោក ម៉ននី បណ្ឌិត​ ដោយលោកមើលឃើញពីការលំបាករបស់បងស្រី ដោយចៃដន្យ ។


12718166_1563263070631347_314558019962416852_n


10254034_1563262443964743_6757336446027354080_n


12743812_1563263277297993_5128179374666526461_n


12794642_1563263373964650_2420330775252754577_n