
ភ្នំពេញ៖ លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញប្រតិកម្មភ្លាមៗជុំវិញការលើកឡើងរបស់លោក ឈឹម ផលវរុណ រឿងលោក មាជ សុវណ្ណារ៉ា និងលោក ហុង សុខហួរ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិទាំង ១៣រូប ដែលកំពុងជាប់ពន្ធនាគារព្រៃសរ ជារឿងរបស់តុលាការ មិនមែនជារឿងនយោបាយឡើយ ។ ឆ្លើយតបទៅករណីនេះ លោក អ៊ុំ សំអាន បានប្រាប់ភ្នាក់ងារ News New ថ្ងៃនេះថា: រឿងទាំងអស់នឹង ជារឿងដែលតុលាការខ្មែរយើងមិនឯករាជ ហើយរឿងទាំងអស់ទាក់ទងរឿងនយោបាយទាំងអស់ហ្នឹងឯង មិនមែនជារឿងផ្ទាល់ខ្លួនទេ ។ ហើយតុលាការ យើងដឹងហើយថា ទទួលឥទ្ធិពលពីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា គេប្រើតុលាការជាលេសចាប់ខ្លួនសកម្មជន ក៏ដូចជាសមាជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិ ។ ហើយសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ផ្ញើលិខិតទៅសម្តេច ហ៊ុន សែន គឺដើម្បីអោយគាត់ដឹងជាមុន មុនពេលគាត់មកប្រជុំនៅសហរដ្ឋអាមេរិក និងជួបជាមួយលោក បារ៉ាក់ អូបាម៉ា ពីការធ្វើទុក្ខទោស ដែលជាការមិនគោរពសិទ្ធិមនុស្ស ។
អត្ថបទ៖ លោក សារ៉ន
0 comments:
Post a Comment