Thursday, February 18, 2016

សម្តេច ស ខេង​ តាមសាលារៀនកំណត់យក ១ថ្ងៃ ផ្សព្វផ្សាយច្បាប់ចរាចរណ៍

12717180_917139138400932_1052176115086756641_n

ភ្នំពេញ៖​ សម្តេច​ក្រឡាហោម​​ ស​ ខេង​ បានមាន​ប្រសាសន៍ថា​ នៅគ្រប់សាលារៀនរដ្ឋ​ទាំងអស់​ នឹងកំណត់យក​ ១ថ្ងៃ​ សម្រាប់ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ ជូនដល់​សិស្សានុសិស្ស​ អោយបាន​យល់ដឹង​ពីច្បាប់​ ហើយរួមគ្នា​គោរពច្បាប់​ ដើម្បី​កាត់បន្ថយ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ដែលកើតឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ​ គួរអោយព្រួយបារម្ភ​នោះ ។​ ជាងនេះទៅទៀ​ត សម្តេចក៏បាន​វាយតំលៃខ្ពស់​ចំពោះលទ្ធផល​នៃកិច្ចសហប្រតិបត្តិការណ៍​ ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ស្តីពី​​ ចរាចរណ៍ផ្លូវគោកថ្មី​ និង​សុំអោយ​បន្ត​អនុវត្ត​កិច្ចការនេះ​ អោយបាន​ដូចភ្លៀងរលឹម ។​ ចំណែកឯ​ ប្រធាន​ក្រុមការងារ​​ទាំងអស់​​ ត្រូវធ្វើសកម្មភាព​ចុះឃោសនា​ផ្សព្វផ្សាយ​ ទៅតាម​ទីប្រជុំជន​ ទីផ្សារនានា​​ និងរហូតដល់​ខ្នងផ្ទះ​ប្រជាពលរដ្ឋតែម្តង​ ដើម្បីអោយពលរដ្ឋយើង​​យល់ដឹង​ និងជ្រាប​ពីច្បាប់ចរាចរណ៍​ រួមគ្នាអនុវត្ត​កាត់បន្ថយ ​គ្រោះថ្នាក់​អោយបាន​ជាអតិបរមា​ ។​​ ​​​សម្តេចក្រឡាហោម​ ស​ ខេង​ លើកឡើង​ខាងលើនេះ​ ក្នុងនាម​សម្តេច​​ ជាប្រធាន​គណ:កម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ អញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងកិច្ច​ប្រជុំ​​ បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្តច្បាប់​ស្តីពី​ ចរាចរណ៍ផ្លូវគោកថ្មី​ សប្តាហ៍ទី២​ ថ្ងៃទី១៨​ ខែកុម្ភ:​​ ឆ្នាំ២០១៦ ។​​​

គួរបញ្ជាក់ថា​ បើតាម​របាយការណ៍​របស់​គណ:កម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ បានបញ្ជាក់ថា​ រយ:ពេល​ជិត​ ២ខែមកនេះ​ គិតចាប់ពី​ថ្ងៃទី០១​ ខែមករា​​ រហូតមកដល់​មុនថ្ងៃទី១៨​ ខែកុម្ភ:​ ឆ្នាំ២០១៦​ ថវិកា​បានពីការ​ផាកពិន័យ​អ្នកល្មើស​ច្បាប់ចរាចរណ៍​មានចំនួន​ ៣,១០៤,០៥៥,០០០រៀល​ (ជាងបីពាន់លានរៀល)​ ។​

12715342_917139268400919_7076855316472474229_n

12717901_917139378400908_4662402052751254104_n

12715550_917139495067563_7031024853302505620_n

12745734_917139415067571_2629838121076171583_n

12742167_917139465067566_7339891628142764575_n

0 comments:

Post a Comment