Monday, February 15, 2016

ក្រុមការងារ​ឃុំគគីរធំ​ ផ្តល់អំណោយ​ដល់​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​ទាំងមាន​ផ្ទៃពោះ​ ៨ខែ​ នៅភូមិ​កោះតេជោ​

12722035_754674317996461_1665598020_n12721836_754674361329790_1012472864_n12714465_754674377996455_1794261116_n

ភ្នំពេញ៖​

ស្ត្រីរង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​ និងមាន​ផ្ទៃពោះ​ ៨ខែ​ ដែលកំពុង​សំរាក​ព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត​ កាលពីព្រឹក​ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ​ ទទួលបាន​អំណោយ​ពីក្រុមការងារ​គណៈពង្រឹង​មូលដ្ឋាន​ឃុំគគីរធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ ។​ លោកជំទាវ​ សុខ​ វិឡាយ​ បានដឹកនាំ​ក្រុមការងារ​គណៈពង្រឹង​ឃុំគគីរធំ​ នាំយក​នូវសំភារៈប្រើប្រាស់​មួយចំនួន​ និងថវិកា​ ១ ៥០០ ០០០រៀល​(មួយលានប្រាំសែនរៀល)​ ផ្តល់ជូនដល់​ស្ត្រីរងគ្រោះ​ និងទារក​ ដែលកំពុង​ស្ថិតក្នុង​ស្ថានភាព​សង្គ្រោះ​ បន្ទាន់​ទាំងម្តាយ​ និងទារក​ ។​ ស្ត្រីរងគ្រោះ​ឈ្មោះ​ គ្រួច​ ដានី​ រស់នៅ​ភូមិកោះតេជោ​ ឃុំគគីរធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ បានទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​ នាពេល​កន្លងទៅថ្មីៗនេះ​ ដោយលោកស្រី​កំពុងមាន​ផ្ទៃពោះ​ ៨ខែ​ គឺ​នៅសល់តែ​ ១ខែ​ ១០ថ្ងៃ​ទៀតប៉ុណ្ណោះ​ ត្រូវសំរាលបុត្រ​ ។​ បើតាម​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា​ ស្ថានភាព​ស្ត្រីរងគ្រោះ​ ត្រូវបាក់​ឆ្អឹងដងកាំបិត​ ឆ្អឺងត្រកៀក​ និងឆ្អឹង​មួយចំនួនទៀត​ ព្រមទាំង​ត្រូវវះកាត់​សួត​ទៀតផង​ ។​ ចំណែកឯ​ទារក​ ពេលម្តាយ​ទទួលគ្រោះថ្នាក់​ ត្រូវប៉ះពាល់​ដល់ទារក​ក្នុងផ្ទៃ​ ទើបក្រុម​គ្រូពេទ្យ​បង្ខំចិត្ត​ធ្វើការ​វះកាត់​កូនចេញ​ពីក្នុងផ្ទៃ​ មកធ្វើការ​ចិញ្ចឹម​ក្នុងកែវ​ ។​ បច្ចុប្បន្ន​ទារក​មិនអាច​ទទួលយក​ទឹកដោះគោ​ទេ​ ដោយសារ​ប៉ះពាល់​ផ្នែក​ ក្បាល​ មិនទាន់ដឹងរសជាតិ​ ត្រូវក្រុមគ្រូពេទ្យ​បាញ់បញ្ចូល​ទឹកដោះគោ​តាមបែប​វិទ្យាសាស្ត្រ​ ។​ ប៉ុន្តែ​ក្នុងពេល​ខ្លី​ខាងមុខ​ ទារកនេះ​អាចទទួលយក​រសជាតិ​ជាធម្មតាវិញ​ ។​   គួរបញ្ជាក់ថា​ គ្រួសារស្ត្រីរងគ្រោះ​ មានជីវភាព​ក្រីក្រ​លំបាក​ណាស់​ មិនមាន​លទ្ធភាព​ចំណាយ​លើថ្លៃ​វះកាត់​ និង​បន្តព្យាបាលខ្លួន​ ព្រមទាំង​ទារក​បានឡើយ​ ។​

អាស្រ័យហេតុ​ សូមសប្បុរសជន​អ្នកមាន​ចិត្តបុណ្យ​ទាំងឡាយ​ មេត្តាជួយ​ដល់​ស្ត្រីរងគ្រោះ​ និងទារក​ បានវះកាត់​ និង​ព្យាបាល​បន្តទៀតផង​ ។​                                             ព័ត៌មាន​លំអិតៈ​ សូមទាក់ទង​ក្រុមគ្រួសារ​ស្ត្រីរងគ្រោះ​ លេខៈ​ ០៩៧​ ៩០០០​ ៥១១​ គណៈពង្រឹង​ឃុំគគីរធំ ​: ០១២​ ៩២៤​ ៩៤៣​ និង​ ០១២​ ៥០២​ ៨៦៦​ ។​

0 comments:

Post a Comment