Tuesday, February 16, 2016

២គន្លឹះ រៀននៅផ្ទះជោគជ័យ

12722026_755392674591292_555344359_n


ទំព័រសិក្សា៖​ ពាក្យមួយឃ្លា​ពោលថា​  ពេលថ្ងៃ​រៀនមិនគ្រប់​ ពេលយប់​រៀនបន្ថែម​ ពិតជា​មិនខុស​នោះទេ​ ព្រោះថា​ ពេលថ្ងៃ​ខួរក្បាលយើង​ បានបែងចែក​សម្រាប់​ការប្រើប្រាស់​ជាច្រើន​ចំណែកណាស់​​ដូចជា​:​ រៀននៅសាលា​ចំណេះទូទៅ​ រៀនភាសាបរទេស​ រៀនជំនាញផ្សេងៗ​ ជួយធ្វើ​កិច្ចការងារផ្ទះ​ លេងកីឡា​ ស្នេហា​ ដើរកំសាន្ត​ លេងហ្គេម​ លេងFacebook​ និយាយទូរស័ព្ទ​ ជាដើម​ ។​ ដូច្នោះ​ពេលថ្ងៃ​ពិតជារៀនមិនគ្រប់​នោះទេ​ ។​ សិស្សានុសិស្ស​ទាំងឡាយ​គប្បីរៀន​នៅផ្ទះ​បន្ថែមទៀត​ ទើបដំណើរការ​រៀនសូត្រ​ ទទួលបាន​ជោគជ័យ​ ។​ News New​​ សូមផ្តល់​បទពិសោធ​ ២ចំណុច​ សម្រាប់​ការបែងចែក​កាលវិភាគ​រៀននៅផ្ទះ​ ដូចខាងក្រោម៖​​


ទី១៖​ កាលវិភាគ​ពេលព្រលប់​


គួរចាប់ផ្តើម​រៀន​ពីម៉ោង​ ៨:៣០នាទី​ ដល់ម៉ោង​៩:៣០នាទី​ ត្រូវរៀន​មុខវិជ្ជា​ ដែលបាន​រៀនពេលថ្ងៃ​នៅសាលា​ឡើងវិញ​ ។​ ឧទាហរណ៍:​ ថ្ងៃពុធនេះ​ ពេលថ្ងៃ​នៅសាលា​រៀន មុខវិជ្ជា​ គណិត​ និងភាសាខ្មែរ​ ។​ ដូចនេះ​ ពេលយប់​ម៉ោង៨:៣០-៩:០០យប់​ រៀនមុខវិជ្ជា​ គណិត​ ដល់ម៉ោង​៩:០០-៩:៣០យប់​ រៀនមុខវិជ្ជា​ ភាសាខ្មែរ​ ។​


ទី២៖​ កាលវិភាគ​ពេលជិតភ្លឺ​


គួរចាប់ផ្តើម​រៀន​ពីម៉ោង​៥:០០នាទី​ដល់ម៉ោង​៦:០០ព្រឹក​ ត្រូវរៀន​មុខវិជ្ជា​ ដែលត្រូវ​រៀនពេលព្រឹក​រឺពេលថ្ងៃនោះ​។​ ឧទាហរណ៍:​ ថ្ងៃព្រហស្បតិ៍​ ពេលថ្ងៃ​ត្រូវរៀន​មុខវិជ្ជា​ ភូមិ​ និងប្រវត្តិ​ ។​ ដូចនេះ​ ពេលជិតភ្លឺ​ ប្អូនៗ​ត្រូវរៀន​មេរៀនភូមិ​ ប្រវត្តិ​ ចុងក្រោយ​ដែលបានរៀន​ពីថ្ងៃមុន​ឡើងវិញ​ ដើម្បីត្រៀម​ឆ្លើយសំណួរគ្រូ​ និងកត់ត្រា​កន្លែងណា​ ដែលប្អូនឆ្ងល់​ ដើម្បីទុក​យកទៅ​សួរគ្រូវិញ​ ។​


បញ្ជាក់:​ ដើម្បីអោយ​ការរៀន​នៅផ្ទះនេះ​ ទទួលបាន​ជោគជ័យ​ ប្អូនៗ​ត្រូវរៀបចំ​លក្ខណ:សម្បត្តិ​នៃការរៀន​អោយបាន​ត្រឹមត្រូវ​ ដូចខាងក្រោម៖​


-​​ ​កន្លែងរៀន​ត្រូវស្ងាត់​ និងមាន​ខ្យល់អាកាស​ត្រឹមត្រូវ​


-​ ញ៉ាំអាហារ​ ងូតទឹក​ ស្លៀកពាក់​ រៀបចំ​ទឹកត្រជាក់​ទុកញ៉ាំ​ (​សម្រាប់​ពេលព្រលប់​)​


-​ តាំងសមាធិ​ ៣នាទី​ ប្រមូលអារម្មណ៍​អោយមូល​ និងញ៉ាំទឹក​ត្រជាក់​ ១កែវ​


-​ កុំស្តាប់​ចម្រៀង​ មើលទូរទស្សន៍​ លេងទូរស័ព្ទ​ លេងFacebook ​លេងហ្គេម​ និងចេញចូល​ក្នុងពេលរៀន​៕​


0 comments:

Post a Comment