Wednesday, February 24, 2016

លោក សុខ ផល ជនបរទេសខុសច្បាប់ ៨ ០៧៦នាក់ត្រូវបណ្តេញចេញពីកម្ពុជា

734844_235496526787055_9125967432341803826_n

ភ្នំពេញ៖​ លោក​នាយឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បានបង្ហាញ​អោយដឹង​តាមរយ:​​​របាយការណ៍​របស់លោក​ នាថ្ងៃទី២​ នៃសន្និបាត​ បូកសរុបការងា​រឆ្នាំ២០១៥​ និងលើកទិសដៅ​ការងារ​ឆ្នាំ២០១៦​ របស់ក្រសួងមហាផ្ទៃ​ ដែលប្រព្រឹត្តទៅ​រយ:ពេល​ ៣ថ្ងៃ​ គឺចាប់ពី​ថ្ងៃទី២៣​ ២៤​ និង២៥​ ខែកុម្ភ:​​ ឆ្នាំ២០១៦ ​។ ក្នុងរបាយការណ៍នោះ​ បង្ហាញថា​ ចាប់តាំងពី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្កើតឡើង​ រហូតដល់​ចុងឆ្នាំ២០១៥​ ការអនុវត្ត​នីតិវិធី​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បានបណ្តេញ​ជនបរទេស​ខុសច្បាប់​ពីកម្ពុជា​ សរុប​ចំនួន​ ៨ ០៧៦នាក់​ហើយ​ ដែលក្នុងនោះ​ មានស្ត្រី​ ១ ២៨៣នាក់​ និងមាន​រហូតដល់​ ៦៨សញ្ជាតិ​ ។​ ក្រៅពីនេះ​ ក៏មានកិច្ចការ​មួយចំនួនទៀត​ ដែលលោក​នាយឧត្តមសេនីយ៍ ​សុខ​ ផល​ បង្ហាញដល់​អង្គសន្និបាត​ផងដែរ​រួមមាន៖ ​សភាពការណ៍​ភ្ញៀវខ្មែរ​- បរទេស​ ចេញចូល​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ សភាពការណ៍​បទល្មើស​ ការងារ​គ្រប់គ្រង​ជនបរទេស​ ការងារត្រួតពិនិត្យ​ហត្ថពលករ​បរទេស​ ការងារ​ទទួលពលរដ្ឋខ្មែរ ​ដែលអាជ្ញាធរបរទេស​បញ្ជូនមកវិញ​ ការងារលិខិត​បញ្ជាក់​អាពាហ៍ពិពាហ៍​ជូនជនបរទេស​ និងផ្តល់ទិដ្ឋាការ​ ប័ណ្ណព្រំដែន​ ការងារបច្ចេកវិទ្យា​ និងគ្រប់គ្រង​មុខសញ្ញា​ និង​ការងារ​ជនភៀសខ្លួន​ជាដើម​ ។​ ទាំងនេះសុទ្ធសឹង​ជាសមិទ្ធិផល​ ដ៏អស្ចារ្យ​របស់​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​ ក្នុងរយ:ពេល​ដ៏ខ្លី​ គួរអោយ​កត់សំគាល់​ ៕​

12764350_235496666787041_7374265467733894856_o

0 comments:

Post a Comment