Tuesday, February 23, 2016

៦ចំណុច ដើម្បីសំរេចចិត្តយកគ្នាជាប្តីប្រពន្ធមិនខុស

12744064_932822133491358_7519343225231826199_n

ទំព័រស្នេហា៖ News New សូមបង្ហាញពីបទពិសោធ​ ជុំវិញការជ្រើសរើសគូរស្រករប្រកបដោយជោគជ័យ ។ ដោយសង្កេតឃើញថា យុវវ័យយើងមួយចំនួនធំ បានសំរេច ចិត្តខុសជាច្រើនក្នុងការចងសម្ព័ន្ធគ្នាជាប្តីប្រពន្ធនោះ ។ អ្នកខ្លះស្រលាញ់គ្នា ក៏ប្រញ៉ាប់សំរេចចិត្តរៀបការនឹងគ្នា ។ អ្នកខ្លះទៀត មិនបានស្រលាញ់គ្នារៀបការតាម ការសំរេចរបស់ឪពុកម្តាយ និងអ្នកខ្លះទៀត ដោយអំណាចនៃក្តីស្នេហាពុះកញ្ជ្រោល ទុំមុនស្រគាល ក៏យកគ្នាជាប្តីប្រពន្ធដែរ ។ ទីបំផុត អ្នកទាំងនោះ ត្រូវជួបបញ្ហា បែកបាក់គ្នាភាគច្រើន ។ ដូច្នេះមុននឹងសំរេចចិត្តយកគ្នាជាប្តីប្រពន្ធ គួរគប្បីសិក្សាពីចំណុច ៦យ៉ាងជាមុន ។ ចំណុចទាំង ៦យ៉ាងនោះរួមមាន៖

ទី១ . ការស្រលាញ់គ្នាទៅវិញទៅមក យ៉ាងតិច ៥០% + ៥០%

ទី២. គុណសម្បត្តិរៀងខ្លួន

ទី៣. ភាពស្មោះត្រង់ ភក្តីភាព

ទី៤. ការតស៊ូ អំណត់ព្យាយាម

ទី៥. បរិយាកាសគ្រួសារ

ទី៦. ចូលស្តីដណ្តឹងរៀបការ ។

មានន័យថា អ្នកទាំងពីរ មានការស្រលាញ់គ្នាទៅវិញទៅមក ដោយគ្មានការបង្ខិតបង្ខំ ។ បន្ទាប់ពីស្រលាញ់គ្នាទៅវិញទៅមកហើយ អ្នកទាំងពីរគប្បី ត្រូវមានគុណ សម្បត្តិរៀងៗខ្លួនគឺ មានការងារធ្វើ មានមុខរបរសមរម្យអាចចិញ្ចឹមគ្រួសារបាន ។ ម្យ៉ាងទៀត ត្រូវមានភក្តីភាព ស្មោះត្រង់គ្នាទៅវិញទៅមក  ពិសេសមានភាពតស៊ូ អំណត់ ដើម្បីសេចក្តីស្នេហាមួយដ៏បរិសុទ្ធ ចេញពីបេះដូងពិតៗ មានការពេញចិត្តពេញថ្លើមពីក្រុមគ្រួសារទាំងសងខាង និងរហូតដល់ចូលស្តីដណ្តឹងរៀបការនឹងគ្នា។ បញ្ជាក់៖ កត្តាទាំង ៦យ៉ាងនេះ សំខាន់ណាស់សំរាប់នារី មុននឹងសំរេចចិត្តជ្រើសរើសយកបុរសណាម្នាក់មកធ្វើជាស្វាមីនោះ ។

0 comments:

Post a Comment