Monday, February 22, 2016

លោក​ ខេមរ:​ សិរីមន្ត​ បកស្រាយ​ពី​ស្ថានភាពជំងឺ​ កញ្ញា​ ខេមរ:​ ស្រីពៅ​ ទាំងអួល​ដើមក​

12767524_757766091020617_1222057072_n

ភ្នំពេញ៖​​ លោក​ ខេមរ:​ សិរីមន្ត​ បានចេញ​ផ្សាយ​វីដេអូ​ឃ្លីប​មួយ​របស់ខ្លួន បកស្រាយ​ពីស្ថានភាព​ជំងឺ​ប្អូនស្រី​គឺ​ កញ្ញា​ ខេមរ:​ ស្រីពៅ​ តារា​ចម្រៀងស្រី​ប្រចាំ​ផលិតកម្ម​​សាន់ដេ​ ដ៏ល្បី​មួយរូប​ ។​ នៅក្នុង​វីដេអូឃ្លីប​នោះ​ លោក​ ខេមរ:​ សិរីមន្ត​ និយាយ​ទាំង​អួលដើមក​ថា​ ខ្ញុំសុំប្តូរ​ពី​ ញាតិជិតខាង​ ​ទៅជា​ អ្នកឈ្នានីស​ជិតខាង​ វិញ​។​ នេះជា​ការលើកឡើង​របស់លោក​ ឆ្លើយតប​ទៅនឹង​បណ្តាសារព័ត៌មាន​មួយចំនួន​ ដែលចុះផ្សាយ​ពីស្ថានភាព​ជំងឺ​ប្អូនស្រី​របស់លោក​ថា​ មាន​បញ្ហាស្បែក​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​រលេះរលួយ​ ដណ្តប់ស្លឹកចេក​ ដោយសារតែ​ចង់បាន​ស្បែកស​ ក៏ទៅប្រើ​ផលិតផល​កែសម្ផស្ស​ និងថា​រូបលោកផ្ទាល់​ ព្រមទាំង​ក្រុមគ្រួសារ​ បោះបង់​ មិនមើលថែ​នាង​ ដែលការចុះផ្សាយនេះ​ យោងតាម​សំដី​អ្នកជិតខាងផ្ទះ​ ក្រុមគ្រួសារលោក។​ ហេតុអ្វី​បានជា​លោកប្តូរ​ពីពាក្យ​ ញាតិជិតខាង​ ទៅជា​ អ្នកឈ្នានីស​ជិតខាង​​ វិញនោះ?​ មកពី​សំដី​លើកឡើង​ទាំងនេះ​ វាខុស​ពីការពិត​ទាំងស្រុង​ ។​ បើប្អូនស្រីខ្ញុំ​ មានបញ្ហាស្បែក​​ ដោយប្រើ​ផលិតផល​​កែសម្ផស្សមែន​ រឿងអីខ្ញុំ​ និងក្រុមគ្រួសារ​ ទុកអោយ​ ក្រុមហ៊ុននោះ​ បន្ត​ចែកចាយ​ផលិតនេះ​ នៅលើ​ទីផ្សារ​ទៀតបាន​ ។​ សម្រាប់ខ្ញុំ​ គឺមិនបានទេ​ ។​ ត្រង់នេះ​លោក​​​​​​​​​​​ ខេមរ:​ សិរីមន្ត​ ប្រហែលជា​ចង់និយាយថា​ លោកនឹង​ ប្តឹង​ក្រុមហ៊ុន​នោះហើយ​ បើជា​រឿងពិត​ ។​ សំរាប់​ការលើកឡើងថា​ រូបលោក​ និងក្រុមគ្រួសារ​ បោះបង់​ មិនមើលថែ​កញ្ញា​ ខេមរ:​ ស្រីពៅ​ លោកបាន​បញ្ជាក់​ទាំងក្តី​ចុកចាប់​ថា​ បើសិនជា​ បងប្អូន​អ្នកថា​នោះ​ឈឺវិញ​ ហើយត្រូវ​គេនិយាយ​បែបនេះ​ តើឈឺ​ចាប់ទេ?​ បើវាផ្ទុយ​ពីការពិត​បែបនេះ ​​។​ ខ្ញុំ​ និងក្រុមគ្រួសារ​ ខំយកចិត្តទុកដាក់​មើលថែ​ប្អូនស្រី​ អស់ពីចិត្ត​ អស់ពីថ្លើម​ បែរជា​មកថា​បែបនេះ​ ។​ សមទេ?​ នៅក្នុង​វីដេអូឃ្លីប​នេះដែរ​ លោក​ ខេមរ:​ សិរីមន្ត​ ក៏បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​ លោកយាយ​ លោកតា​ អ៊ុំ​ ពូ​ មីង​ និងបងប្អូន​ទាំងអស់​ ដែលបាន​យកចិត្តទុក​ ព្រួយបារម្ភ​ និងអាណិតអាសូរ​ ដល់ប្អូនស្រី​ ព្រមទាំង​បាន​ជូនពរ​អោយនាង​ឆាប់ជា​សះស្បើយនោះ​ លោក សូមអរគុណ​ខ្លាំងណាស់​ ហើយលោក​ ពុំមានអ្វី​ជាការ​តបស្នង​នូវ​ទឹកចិត្ត​នេះទេ​គឺ​ មានតែ​សូមគោរព​ជូនពរជ័យ​ ដល់​លោកយាយ​ លោកតា​ អ៊ុំ​ ពូ​ មីង​ និងបងប្អូន​ទាំងអស់​ សូមទទួលបាន​នូវពុទ្ធពរ​ ទាំងបួន​ប្រការ​គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបី​ឃ្លៀងឃ្លាតឡើយ ​។​

12736190_757766107687282_2102163069_n

ទាក់ទិន​ទៅនឹង​ស្ថានភាព​ជំងឺ​របស់​កញ្ញា​ ខេមរ:​ ស្រីពៅ​ លោក​ ខេមរ:​ សិរីមន្ត​ បានបញ្ជាក់ថា​ ប្អូនស្រីខ្ញុំ​ មានបញ្ហា​បំពង់សំលេង​ មិនអាច​ច្រៀងកើត​ និង​បញ្ហាក្រពះ​ ពោះវៀន​ ទេ ​មិនមែន​បញ្ហាស្បែក​ ដូចការ​និយាយ​ និងការចុះផ្សាយ​របស់​សារព័ត៏មាន​មួយចំនួន​នោះឡើយ​ ។​ បច្ចុប្បន្ន​ប្អូនស្រីខ្ញុំ​ កំពុង​សំរាកព្យាបាល​នៅ​ប្រទេសថៃ​ ហើយឆាប់ៗនេះ​ នាងនឹងវិល​ត្រឡប់​មកច្រៀង​ និងសំដែងជូន​ បងប្អូនយើង ទស្សនាកំសាន្ត​ ដូចដើម​វិញហើយ​ ។​ ចំណែកឯ​សំណួរថា​ លោក​ ខេមរ:​ ភិរុណ​ និយាយ​ពី​ថ្ងៃមុន​ថា​ កញ្ញា​ ខេមរ:​ ស្រីពៅ​ សុខភាព​អត់មានបញ្ហានោះ​។​ លោក​ ខេមរ:​ សិរីមន្ត​ បានបញ្ជាក់ថា​ ខ្ញុំបាន​សួរបងប្រុស​ខ្ញុំហើយ​ថា​ ហេតុអ្វី​បានជា​បងនិយាយថា​ ប្អូនស្រីពៅ​ អត់មាន​បញ្ហា​សុខភាព?​ បងប្រុសខ្ញុំ​ឆ្លើយថា​ គាត់និយាយ​បែបនេះ​ ព្រោះមិនចង់​អោយអ្នកគាំទ្រ​ ស្រីពៅ​ ព្រួយបារម្ភ​ពីនាង​ ៕​

0 comments:

Post a Comment