Recent Posts

Seo Services

ស្តាប់កញ្ញា ហោ វ៉ាន់នី និយាយអំពីថ្ងៃ១៤ កុម្ភ: ក្នុងនាមប្រធានស្តីទីអង្គការសបី

12714086_753698581427368_1255812307_n

ភ្នំពេញ៖ ​កញ្ញា​ ហោ​ វ៉ាន់នី​ ប្រធានស្តីទី​អង្គការ​វិទ្យាស្ថាន​សបី​អភិវឌ្ឍន៍​យុវជន​ ហៅ​អង្គការសបី​ ក្នុងបទសំភាសន៍​ជាមួយ​ភ្នាក់ងារ​ News New​ ថា​ ដោយអង្គការសបី​ មានទិសដៅ​អភិវឌ្ឍយុវជន​ និងអប់រំ​សីលធម៏​យុវជន​ ​យុវនារី​ តាមមាគ៏ា​ព្រះពុទ្ធសាសនា​ កញ្ញា ​យល់ថា​ ថ្ងៃ១៤​ កុម្ភ:​ ជាថ្ងៃមួយ​សំរាប់បញ្ជាក់​នៃក្តីស្រលាញ់​រវាង​ស្វាមី​ភរិយា​ ឪពុកម្តាយ​ចំពោះកូន​ កូនចំពោះ​ឪពុកម្តាយ​ បងប្អូន​ កូនចៅ​ មិត្តភក្តិ​ លោកគ្រូ​ អ្នកគ្រូ​ កូនចៅ​ជាមួយ​ចៅហ្វាយនាយ​ ចៅហ្វាយនាយ​ជាមួយ​កូនចៅ​......។ល។​ ប៉ុន្តែកន្លងមក​កញ្ញា​ សង្កេតឃើញថា​ មាន​យុវវ័យយើង​មួយចំនួនធំ​ បានប្រើ​ថ្ងៃ១៤ ​កុម្ភ:​ នេះ​ ជាថ្ងៃបញ្ជាក់​ពីក្តីស្នេហា​ ផ្តើម​ កំពុងបន្ត​ ដោយការ​ជូននូវ​បាច់ផ្កា​ ទងផ្កា​ ដើម្បីបញ្ជាក់​ពីក្តីស្នេហាពិត​របស់បុរស​ ។​ ចំណែកឯ​ ខាងនារីវិញ​ ដើម្បីបញ្ជាក់​ពីក្តីស្នេហាពិត​មកបុរសវិញ​ ដោយការ​ប្រគល់​ខ្លួនប្រាណ​ ជាដើម​ ។​ នៅទីបំផុត​ ខាងនារី ​ត្រូវទទួលនូវ​វិប្បដិសារី​យ៉ាងឈឺចាប់បំផុត​ ក្រោយពី​បានខ្លួនប្រាណ​ហើយ​ ត្រូវបុរស​បោះបង់​ចោល​នោះ​ ។​ ដូចនេះ​កញ្ញា​ ស្នើសុំអោយ​នារីទាំងឡាយ​ មេត្តាគិតគូរ​ពីរឿង​នេះ​ទៅថ្ងៃខាងមុខ​អោយបាន​ច្បាស់​មុនសំរេចចិត្ត​ធ្វើអ្វីផ្តេសផ្តាស​ ។​ ចំណែកឯ​ បុរសវិញ​ ក៏គួរគិតគូរ​ អាណិត​ដល់នារី​ ដែលខ្លួន​ឯងស្រលាញ់​ គួរផ្តល់​កិត្តិយស​អោយនារី​ដែលខ្លួន​ឯង​ស្រលាញ់​ កុំទុំ​មុនស្រគាល​អោយសោះ​ ត្រូវ​គិតថា​​ យើងក៏មាន​ បងស្រី​ ប្អូនស្រីដែរ​ ចុះបើ​​មានបុរសផ្សេងគេធ្វើបាប​ បងស្រី​ ឬប្អូនស្រី​ខ្លួន​ឈឺចាប់ទេ​?​ (កញ្ញា ហោ វ៉ាន់នី រូបដើមគេ)

 
ស្តាប់កញ្ញា ហោ វ៉ាន់នី និយាយអំពីថ្ងៃ១៤ កុម្ភ: ក្នុងនាមប្រធានស្តីទីអង្គការសបី ស្តាប់កញ្ញា ហោ វ៉ាន់នី និយាយអំពីថ្ងៃ១៤ កុម្ភ: ក្នុងនាមប្រធានស្តីទីអង្គការសបី Reviewed by Unknown on 9:07:00 PM Rating: 5

No comments:

Powered by Blogger.