Wednesday, February 24, 2016

សាលារាជធានីភ្នំពេញបង្កើតយន្តការថ្មីនៃការប្រមូលថ្លៃសេវាសំរាម

12745748_773811459390073_2777445939453383422_n

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីចុះកិច្ចព្រមព្រៀងលើកកម្មវិធី សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង រវាងខណ្ឌទាំង៤ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន​ស៊ីនទ្រី នៅសប្តាហ៍ក្រោយ ។ ខណ្ឌទាំង៤​ រួមមាន៖​ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក ក្នុងគោលបំណងសំខាន់របស់សាលារាជធានីភ្នំពេញ គឺផ្តោតទៅលើ ៣ចំនុចសំខាន់ដូចខាងក្រោម៖
ទី១. ខណ្ឌទាំង៤ និងក្រុមហ៊ុនស៊ីនទ្រី ឯកភាពគ្នាចុះកិច្ចព្រមព្រៀងលើកម្មវិធី សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ឲ្យបានត្រឹមត្រូវ និងទៀងទាត់ ។
ទី២. ខណ្ឌទាំង៤ ត្រូវសិក្សាពីយន្តការថ្មីនៃការប្រមូលថ្លៃសេវាសំរាម រួចដាក់ជូនសាលារាជធានីភ្នំពេញ ពិនិត្យ និងសម្រេច ព្រោះថាទៅថ្ងៃអនាគតសាលារាជធានីភ្នំពេញ នឹងផ្លាស់ប្តូរយន្តការនៃការប្រមូលលុយតាមវិក័យបត្រភ្លើង (EDC) មកជាការប្រមូលតាមយន្តការថ្មីផ្សេងទៀត ។
ទី៣. ខណ្ឌទាំង៤ ត្រូវរៀបចំបង្កើតភ្នាក់ងារអនាម័យនៅតាមសង្កាត់នីមួយៗរបស់ខ្លួន ដែលអាចមានគ្នាយ៉ាងតិច ២នាក់ក្នុង ១សង្កាត់ទៅតាមស្ថានភាពជាក់ស្តែង ។ យន្តការនេះគឺដើម្បីបង្កើនសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម តាមរយៈការចុះអប់រំប្រជាពលរដ្ឋផ្ទាល់ អំពីការទុកដាក់ និងម៉ោងពេលបញ្ជេញសំរាម ហើយក៏ជាការតាមដានការប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ផងដែរ ។


12705584_773811402723412_4408742034837656074_n

12741999_773811349390084_3595439604431605662_n

0 comments:

Post a Comment