Recent Posts

Seo Services

លោកយាយសុំទានម្នាក់ មានឋាន:ស្មើអភិបាលខណ្ឌដូនពេញ

12790973_1009007762503216_5361514778648995675_n

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ដ៏មានប្រជាប្រិយភាពមួយរូប បានដឹកនាំកងកំលាំងចំរុះ និងមន្ត្រីក្រោមឳវាទមួយចំនួន ក្នុងខណ្ឌដូនពេញ ក្រោយពីបំពេញការងារ ការពារដងផ្លូវជូនថ្នាក់ដឹកនាំ នាព្រឹកនេះថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានអញ្ជើញកំលាំងទាំងនោះ ហូបអាហារសាមគ្គីពេលព្រឹករួមគ្នា ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ ។ ក្នុងពេលកំពុងទទួលទានអាហារពេលព្រឹកនោះ លោក គួច ចំរើន បានប្រទះឃើញលោកយាយចាស់ អាយុ ៨០ឆ្នាំម្នាក់ ដើរសុំទានតាមផ្លូវ លោកក៏បានអញ្ជើញលោកយាយនោះ ចូលពិសារអាហារពេលព្រឹកជាមួយនឹងរូបលោក ដោយមិនគិតពីឋាន: តួនាទី អ្វីឡើយ ។ ជាងនេះទៅទៀត លោក គួច ចំរើន ក៏បានជូនថវិកាដល់លោកយាយនោះចំនួន ២០ដុល្លារ ថែមទៀត ។ ទង្វើរដ៏ប្រពៃរបស់លោក គួច ចំរើន ពិតបានធ្វើ អោយលោកយាយ ស្រក់ទឹកភ្នែកតក់ដោយមិនដឹងខ្លួន ព្រោះតែអំពើល្អកម្ររកបាននេះ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយថា ធ្វើបុណ្យចំអ្នកអត់គឺបានបុណ្យច្រើនណាស់ ។


12800386_1009007759169883_5882174099564478875_n

12800381_1009007839169875_5733046450200965283_n

12799105_1009007789169880_4743975139617934890_n
លោកយាយសុំទានម្នាក់ មានឋាន:ស្មើអភិបាលខណ្ឌដូនពេញ លោកយាយសុំទានម្នាក់ មានឋាន:ស្មើអភិបាលខណ្ឌដូនពេញ Reviewed by Unknown on 5:35:00 PM Rating: 5

No comments:

Powered by Blogger.