Monday, February 29, 2016

៤ចំណុច ដែលសម្តេច ប៊ុន រ៉ានី ផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជា

12813913_952985874756868_5051336606989440354_n

ភ្នំពេញ៖ នៅក្នុងឳកាស  អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត បានផ្តល់អនុសាសន៍ទៅកាន់យុវជនកាកបាទក្រហម នូវចំណុចសំខាន់ៗចំនួន ៤ដូចខាងក្រោម ៖
១. ត្រូវយកចិត្តទុកដាក់ចាត់តាំងអោយប្រធានគណៈកម្មាធិការសាខានីមួយៗ ទទួលដោយផ្ទាល់លើការងារយុវជន ។ ត្រូវបន្តពង្រឹង ក្លិបយុវជនកាកបាទក្រហមកម្ពុជា អោយក្លាយទៅជាទីកន្លែងនៃការជួបជុំ មិត្តអប់រំមិត្ត ។
២. ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ក្នុងការជំរុញសកម្មភាពយុវជន បង្កឱកាស បង្កលទ្ធភាពដល់យុវជន ដើម្បីធានានូវនិរន្តរ៍ភាពមួយប្រកបដោយចីរភាព មានន័យថា នៅគ្រប់ទីកន្លែង គ្រប់មូលដ្ឋានរបស់កាកបាទក្រហមកម្ពុជា ចាំបាច់ត្រូវមានកម្លាំងមនុស្សធម៏វ័យក្មេង ក្នុងការបន្តវេន ផ្តល់សេវាមនុស្សធម៏ ជួយដល់សហគមន៍ នៅក្នុងបូរណភាពដែនដីខេត្ត-ស្រុក នៃមូលដ្ឋានរបស់ខ្លួន ។
៣. ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការនានា ជាមួយយុវជនគ្រប់ស្រទាប់ទាំងអស់ ដោយចាត់ទុកថា នេះជាបញ្ហាដ៏មានសារៈសំខាន់ជាមូលដ្ឋាន ។ ការងារមនុស្សធម៏ ជាភារកិច្ចមួយដ៏ធំ ដែលទាមទារនូវការចូលរួម ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសពីគ្រប់មជ្ឈដ្ឋាន ចាប់ពីបុគ្គលមួយរូបឡើងទៅ ។
៤. យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ សិក្សាស្វែងយល់ និងចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរអោយស្របតាមការរីកចម្រើននាសម័យកាលបច្ចុប្បន្ន ៕


 

12801669_952985858090203_3340186741779714463_n

12043047_952985908090198_1107185183336854214_n

12800328_771266386311637_4307353293045910664_n

10400529_771266432978299_3965634904621131695_n

12794457_771266472978295_5399104121783154273_n

1929935_771266506311625_2746532657275007121_n

12321651_771266522978290_4650074552456491313_n

0 comments:

Post a Comment