Monday, February 15, 2016

សសយក​ ប្រជុំរៀបចំ​ អង្គរសង្ក្រាន​

12745462_1697901690455459_4676049619547623499_n 12705556_1697901707122124_5506844343807808297_n   12745527_1697901773788784_481463903396878469_n12705260_1697901737122121_2298470510365105134_n

សៀមរាប៖​​ ព្រឹកថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ​ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (សសយក)​ ដែលដឹកនាំដោយ​លោក​ ហ៊ុន ម៉ានី​ ជាប្រធាន​ សសយក​ នោះ​ បានបើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​កម្មវិធី​ អង្គរសង្ក្រាន​ ឆ្នាំ២០១៦​ នាទឹកដី​ខេត្តសៀមរាប​ ។​ យើងសង្កេតឃើញថា​ អង្គរសង្ក្រាន​ តែងតែ​ប្រារព្វធ្វើ​ជារៀងរាល់ឆ្នាំ​ នៅក្នុង​ខែមករា​ គឺជាខែមួយ​ស្ថិតក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែរ​​ ដែលរៀបចំដោយ​​ សសយក​​ រួមនឹង​អាជ្ញាធរខេត្តសៀមរាប​ ដែលមាន​អ្នកចូលរួម​ទស្សនា​រាប់​ម៉ឺននាក់​ មានទាំង​ភ្ញៀវជាតិ​ និងភ្ញៀវអន្តរជាតិ​ មកពី​គ្រប់ខេត្តក្រុង​ និង​ប្រទេសនានា​ ទូទាំងពិភពលោក​ ។​ ជាងនេះទៅទៀត​ ក្នុង​កម្មវិធីនេះ​ បានបង្ហាញ​ពីវប្បធម៌​ប្រពៃណីខ្មែរ​ តាមរយ:​ ល្បែងប្រជាប្រិយ​នានា​ និងបាន​ទាញយុវវ័យ​យើង​មួយចំនួនធំ​ អោយងាក​ទៅរក​វប្បធម៌  ​ប្រពៃណីខ្មែរ​  ជៀសពី​ល្បែងស៊ីសង​ គ្រឿងញៀន​ និងចូល​រួម​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​ បានមួយ​ចំណែកផងដែរ​ ។​ ប៉ុន្តែអ្វី​ ដែលជាបញ្ហាខ្លះៗ​ សំរាប់ប្រជាពលរដ្ឋ​មួយចំនួនធំ​ ដែលពួកគាត់​មានបំណង​ចង់ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​គឺ​ ត្រង់ថា​ កម្មវិធីនេះ​ ប្រារព្វនៅតែ​ក្នុងខេត្តសៀមរាប​ តែមួយកន្លែង​ ។​ ដូច្នោះបងប្អូន​នៅតាមខេត្តឆ្ងាយៗ​ មិនអាចទៅដល់​ និងអ្នកខ្លះ​​អត់លទ្ធភាព​ទៅឆ្ងាយពេក​ ។​ ម្យ៉ាងបើទៅ​ ទាំងអស់គ្នា​ អត់មានកន្លែង​ទស្សនា​ និងស្នាក់នៅដែរ​ ។​ បើតាមមតិ​ភាគច្រើន​ ​ ស្នើសុំអោយ​មានការរៀបចំ​កម្មវិធី​ អង្គរសង្ក្រាន​ នេះ​នៅ​គ្រប់ខេត្ត​ រាជធានី​ ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ។ ​

0 comments:

Post a Comment