Tuesday, February 23, 2016

សម្តេច ស ខេង អត្តសញ្ញាណប័ណ្ណគំរូថ្មី

12767788_757880114342548_550740013_n

ភ្នំពេញ៖ ថ្ងៃនេះក្នុងពិធី បើកសន្និបាត បូកសរុលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់បំពេញឯកសារផ្សេងៗ និងត្រៀម បោះឆ្នោតខាងមុខ អាចនឹងរួចរាល់ នាចុងឆ្នាំ២០១៦នេះ ។ ការបញ្ជាក់របស់សម្តេច នៅពេលនេះ ដោយយោងទៅលើ មន្ត្រីជំនាញនៅតាមបណ្តាខេត្ត រាជធានី នីមួយៗ សុទ្ធតែបានប្តេជ្ញាចិត្តទាំងអស់គ្នាថា នឹងធ្វើអោយហើយនៅចុងឆ្នាំ២០១៦នេះ ដែលមកដល់ពេលនេះ មានខេត្តខ្លះនៅសល់ប្រជាពលរដ្ឋ ដែលនឹងត្រូវធ្វើ អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ តិចតួចបំផុត ត្រូវបង្ហើយ ៕

0 comments:

Post a Comment