Friday, February 12, 2016

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឩបត្ថម្ភប្រាក់មួយជីវិតជូនលោកតា គង់ ណៃ អ្នកចម្រៀងចាប៉ី

12746288_753641078099785_1980559873_n

កំពត៖​ ល្ងាចថ្ងៃទី​១២​ ខែកុម្ភ:​ ឆ្នាំ២០១៦​ លោក​ អ៊ី​ សុខឡេង​ អភិបាលក្រុង​ព្រះសីហនុ​ បានអញ្ជើញ​សួរសុខទុក្ខ​ និងផ្តល់​អំណោយ​ដល់លោកតា​ គង់ ណៃ​ អ្នកចម្រៀង​ចាប៉ី​ ដែលមាន​វ័យ​ ៧០ឆ្នាំហើយ​ ស្ថិតក្នុង​ឃុំ​ស្វាយទង​ ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត​ ។​ ក្នុងនោះ​លោក​ អ៊ី​ សុខឡេង​ បាន​ផ្តល់​នូវថវិកា​ ចំនួន​ ២០០ដុល្លារ​ នំ​ ៤ធុង​ មី​ ២កេះ​ ទឹកផ្លែឈើ​ ២កេះ​ ទឹកដោះគោ​ ២ឡូ​  ជួយការចំណាយ​ទាំងអស់​សម្រាប់​លោកតា​ និងក្រុមគ្រួសារ​ទៅកំសាន្ត​នៅ​កំពង់សោម​ និង​ឆ្លងស្ពាន​កោះពស់​ ។​ ជាងនេះ​ទៅទៀត​លោក​ អ៊ី​ សុខឡេង​ ជួយ​ឩបត្ថម្ភ​ប្រចាំខែ​ ៥០ដុល្លារ​ ក្នុង១ខែ​ រហូត​មួយជីវិតទៀតផង​​ ៕​

12736321_753641071433119_918300872_n12721694_753641048099788_961282344_n

0 comments:

Post a Comment