Tuesday, February 23, 2016

ក្នុងសន្និបាត ៣ថ្ងៃ ក្រសួងមហាផ្ទៃ ដាក់ផែនការណ៍ចំបងអ្វីខ្លះ សម្រាប់ឆ្នាំ២០១៦?

12744157_919827401465439_2070497128235265924_n

10334436_919827498132096_6343137176442329484_n

10304877_919837081464471_949880947902853516_n

10653335_919828071465372_5339350480590603727_n

12745981_919827941465385_7268085222643993503_n

12742480_919840791464100_2254544901845042845_n

12670393_919836494797863_1205890565092604586_n

10527817_919836958131150_8422265870456780757_n

12717927_919839431464236_3908749115974149550_n

ភ្នំពេញ៖​ ថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០១៦នេះ​ ជាថ្ងៃទី២​ នៃការបើក​សន្និបាត​ បូកសរុប​ការងារ​ឆ្នាំ២០១៥​ និងលើកទិសដៅ​ការងារ​ឆ្នាំ២០១៦​ របស់​ក្រសួងមហាផ្ទៃ​ ។​ យើងសង្កេត​ឃើញថា​ ក្រសួងមហាផ្ទៃ​ បានប្រារព្វ​ពិធី​ សន្និបាត​របស់ខ្លួន​ រហូតដល់ទៅ​ ៣ថ្ងៃ​ ដែលរយ:ពេលនេះ​ ហាក់បីដូចជា​ វែងបន្តិច​ បើប្រៀបធៀប​ទៅនឹង​ក្រសួង​ ឬ ស្ថាប័ន​ផ្សេងៗនោះ​ ។​ តើមកពីមូលហេតុអ្វី?​ បើតាម​ការស្វែងយល់​របស់​ News New​ សន្និដ្ឋានថា​ មូលហេតុ​ ដែល​ក្រសួងមហាផ្ទៃ​ ប្រើរយ:ពេល​នៃការប្រារព្វ​ សន្និបាត​ ដល់ទៅ​ ៣ថ្ងៃ​នោះគឺ​ ដោយសារ​ស្ថាប័ន​ក្រសួងមហាផ្ទៃ​ ជាស្ថាប័ន​មួយធំ​ ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដែលគ្រប់គ្រង​ទៅលើ​ ស្ថាប័នស៊ីវិល​ និង​នគរបាលជាតិ​ទាំងមូល។​ ស្ថាប័នស៊ីវិល​រួមមាន៖​ ថ្នាក់ជាតិ​មាន​ អង្គភាព​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អគ្គនាយកដ្ឋាន​ នាយកដ្ឋាននានា​ ចំណុះអោយក្រសួង​ និងស្ថាប័ន​ថ្នាក់ក្រោមជាតិ​មាន​ សាលាខេត្ត​ រាជធានី​ សាលាស្រុក​ ខ័ណ្ឌ​ ក្រុង​ និង​ឃុំ​ សង្កាត់​ ជាដើម​ ។​ ចំណែកឯ​ ស្ថានប័ន​ នគរបាលជាតិ​មាន​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បណ្ឌិតសភា​នគរបាលកម្ពុជា​ និងអគ្គនាយកដ្ឋាន​ នាយកដ្ឋាន​ ​ចំណុះ​ជាច្រើនទៀត​​ ។​​ តើលទ្ធផល​ ដែលសំរេចបាន​ ក្នុងរយ:ពេល​ ៣ថ្ងៃនេះ​ សំរាប់​ទិសដៅ​ការងារ​ឆ្នាំ២០១៦​ ក្រសួងមហាផ្ទៃ​ នឹងមាន​ផែនការណ៍​ចំបងៗ​អ្វីខ្លះ​ ?​ (រងចាំថ្ងៃបិទសន្និបាត)​

0 comments:

Post a Comment