Thursday, February 25, 2016

លោក ហ៊ុន ម៉ានី នាំយកកិត្តិយសថ្មីមួយទៀតជូនកម្ពុជា

1233396_1192802307404226_1750232903109400856_n

ភ្នំពេញ៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និងជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ កំពង់ស្ពឺ​ ត្រូវបាន​ក្រុមប្រឹក្សា​យុវជនអាស៊ី​ បោះឆ្នោត​ជ្រើសរើស​ជា​ ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី​ (AYC)​  នាព្រឹក​ថ្ងៃទី២៥ ខែកុម្ភ:​ ឆ្នាំ២០១៦​នេះ​ ។​ សូមបញ្ជាក់ថា​ ក្រុមប្រឹក្សា​យុវជន​អាស៊ី​ នេះ​ មានប្រទេស​ចំនួន​ ២០​ ទូទាំង​ពិភព លោក​ ជាសមាជិក​ ។​ នេះជា​មោទនភាព​មួយទៀត​ របស់យុវជន​ខ្មែរយើង​ ដែលទទួលបាន​ ជាបន្តបន្ទាប់​ លើឆាកអន្តរជាតិ​ ។​ គួរកត់សំគាល់​ផងដែរថា​ លោក​ ហ៊ុន​ ម៉ានី​ កូនប្រុស​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​​ បានដណ្តើមយក​​កិត្តិយស​ជាច្រើន​លើឆាកអន្តរជាតិ​ក្នុងរយ:ពេល​ចុងក្រោយនេះ ​ជូន​ព្រះរាជាណាចក្រកម្ពុជា​ ជាពិសេស​យុវជនខ្មែរយើង​ ។​

0 comments:

Post a Comment