Wednesday, February 24, 2016

សម្តេចតេជោ ហ៊ុន សែន ស្នើអោយរដ្ឋមន្ត្រីមួយចំនួន កុំអោបការងារពេក

12440800_960811103967387_6972737218937538794_o

ភ្នំពេញ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​ បើកសន្និបាត​ និងសម្ពោធ​អាគារ ​មរតកតេជោ​ នៃក្រសួងបរិស្ថាន​​ ។​ អាគារមរតកតេជោ​ ត្រូវបាន​សាងសង់​លើផ្ទៃដី​ទំហំ​ ៦,៨០០ម៉ែត្រក្រឡា​ ដែលមាន​ទីតាំង​ចន្លោះ​ស្ពាននាគ​ និងស្ពានតន្ត្រី​ កោះពេជ្រ​ ក្នុងរាជធានីភ្នំពេញ ​។ ​អាគារនេះ​មានទទឹង​ ២៦ម៉ែត្រ​ បណ្តោយ​ ១១០ម៉ែត្រ​ និងកម្ពស់​ ៣៩ម៉ែត្រ​ (៦ជាន់)​ ចំណាយអស់​ថវិកា​សាងសង់ជិត​ ៨លានដុល្លារ​អាមេរិក​ ​។​​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានកោតសរសើរ​ និងវាយតំលៃខ្ពស់​ ចំពោះសកម្មភាព​របស់​ ក្រសួងបរិស្ថាន​កន្លងមក​ ជាពិសេស​ ចំពោះសមិទ្ឋិផល​ អាគារ​ដ៏ស្រស់ស្អាតនេះ​ និងថ្លែងអំណរគុណ​ ចំពោះការខិតខំ​ប្រឹងប្រែង​ក្នុងការជំរុញ​កំណែ​ទម្រង់​ក្រសួង​ រហូត​សំរេចបាន​ជោគជ័យ​ ទាំងនេះ​បានឆ្លុះបញ្ចាំង​ពីការ​ខិតខំ​អស់ពី​កំលាំងកាយចិត្ត​ និងសហការរួមគ្នា​ នៅគ្រប់កម្រិត​ ស្ថាប័ន​ទាំងជាតិ​ និងអន្តរជាតិ​ ដើម្បី​ចូលរួម​គាំទ្រ​ ការពារ​វិស័យបរិស្ថាន​នៅកម្ពុជា​ និងបរិស្ថាន​ពិភពលោក​ ក្នុងន័យ​ចូលរួម​កាត់បន្ថយ​ ភាពក្រីក្រ​របស់ប្រជាពលរដ្ឋ​ខ្មែរយើង​ ។​ ជាងនេះទៅទៀត​ សម្តេចតេជោ​ ហ៊ុន​ សែន​ ក៏បាន​កោតសរសើរខ្ពង់​ដល់​រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ ដែលជា​រដ្ឋមន្រ្តី​ដំបូង​គេបង្អស់​ ក្នុងរាជរដ្ឋាភិបាល​កម្ពុជា​ ជាង​ ៣០ឆ្នាំ​មកនេះ​ បានស្នើ​ប្រគល់​តួនាទី​​ និងការទទួលខុសត្រូវ​ ដែលមិនមែន​ជា​របស់​ក្រសួងបរិស្ថាន​ ឲ្យក្រសួងដទៃ​គ្រប់គ្រង​ គឺមិនស្រវ៉ា​ឱបការងារច្រើន​ ដូចរដ្ឋមន្រ្តី​មួយចំនួនទៀត​ ។​ ក្រសួងបរិស្ថាន​ ត្រូវប្រគល់ដី​ នៅតំបន់​វិនិយោគ​អភិវឌ្ឍន៌​ ឬដី​សម្បទាន​សេដ្ឋកិច្ច​នានា​ ទៅឱ្យ​ក្រសួងកសិកម្មជា​អ្នកគ្រប់គ្រង​ ។​ ​ហើយក្រសួងបរិស្ថាន​ ត្រូវទទួលយក​តំបន់អភិរក្ស​ពីក្រសួងកសិកម្ម​ មកគ្រប់គ្រងវិញ​ ។ ​នេះជា​កំណែទម្រង់មួយ​ ដែលមាន​ប្រសិទ្ឋិភាព​ និងជា​ចំណុច​ យើងគ្រប់គ្នា​ចង់បាន​ ។ ​ក្រសួងទាំងពីរ​ ត្រូវបន្តពិនិត្យ​ មើលថាតើ​ មុខងារណាខ្លះ​ ដែលត្រូវផ្ទេរ​ ដើម្បីអោយ​មានប្រសិទ្ធភាព​ក្នុងការងារ​ ។​ ក្នុងឳកាសនោះដែរ​ សម្តេចតេជោ​ ក៏បាន​អំពាវនាវ​ដល់រដ្ឋមន្រ្តី​ គ្រប់ក្រសួងទាំងអស់​ សូមបញ្ឈប់​ការឱបយក​ការងារ​ខុសជំនាញ ​។​


នៅក្នុងពិធីនេះដែរ​ សម្តេចតេជោ ​ក៏បាន​បញ្ជាក់​សារជាថ្មី​ផងដែរថា​ ការបង្រ្កាប​បទល្មើសព្រៃឈើ​ ត្រូវតែ​អនុវត្ត​អោយបាន​ ព្រោះសម្តេច​ បានផ្តល់​ឧទ្ឋម្ភាគចក្រ​សម្រាប់​ដឹកនាំក្រុមការងារ​ ដើម្បីឈានទៅ​បញ្ចប់បទល្មើស​ និងជំនួញ​ព្រៃឈើ​ខុសច្បាប់​ ដែលបំផ្លាញ​ដល់​ធនធាន​ធម្មជាតិ​កម្ពុជាយើង​ ។​ បើធ្វើកិច្ចការនេះ​​​ មិនបានទេ​ ឬក៏ធ្វើ​ជាមើលមិនឃើញ​ មានន័យថា​ មន្រ្តី​ និងអាជ្ញាធរ​មួយចំនួន​ទាំងនោះ​ ចូលដៃ​ចូលជើង​ជាមួយ​ឈ្មួញទុច្ចរិតហើយ​ ។​ ​សួរថា​ តើធ្វើ​ ឬមិនធ្វើ?​​ ការថ្លែង​បញ្ជាក់​ជាមួយនឹង​ការប្តេជ្ញា​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាឳកាសនោះ​ គឺកាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ និងក្តីសង្ឃឹម​ កាន់តែខ្លាំងឡើងៗ​ ដល់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ អំពី​វិធានការណ៌​ ថែរក្សា​ ការពារ​ ធនធាន​ធម្មជាតិ​កម្ពុជា​ អោយបាន​ស្ថិតស្ថេរ​ គង់វង្សតរៀងទៅ​ សម្រាប់​ជាប្រយោជន៌​ដល់កូនខ្មែរ​គ្រប់ជំនាន់​ទាំងអស់​ ៕​

នាព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៥ ។


12771928_960810943967403_636938747476676371_o

12764688_10205762433368541_1882093436141265655_o

12747867_10205762433888554_3948235937890061496_o

12711298_960811950633969_2549831119959222096_o

12719293_960811953967302_6045152239460990978_o

12671808_960811957300635_9156280703805737133_o

12768109_960812700633894_3065571243938569582_o

 

0 comments:

Post a Comment