Recent Posts

Seo Services

អំណោយលោក ស សុខា ២០០ដុល្លារក្នុង១ខែ សម្រាប់ប្អូនប្រុស សាន សេរីវុធ

1461952_755563411240885_1314004569_n12746561_755563431240883_956137666_n

កំពង់ចាម៖ ​អំណោយ​របស់លោក​ ស​ សុខា​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ ព្រៃវែង​ និងជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្តព្រៃវែង​ និងលោកស្រី​ មានថវិកា​ប្រចាំខែ​ គ្រឿងឧបភោគ​ បរិភោគ​ និងសំភារ:សិក្សា​មួយចំនួន ​ត្រូវបាន​លោក​ លូ​ សារិនឌី​ និងក្រុមការងារ​ យកទៅជូន​ដល់លំនៅដ្ឋាន​របស់​ប្អូនប្រុស​ សាន​ ​សេរីវុធ​ និងប្អូនស្រី​ សាន​ ស្រីនាង​ ក្នុងភូមិល្វា​ ឃុំល្វា​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃទី១៧​ ខែកុម្ភ:​ ឆ្នាំ២០១៦​ ។​ អំណោយរួមមាន៖​ ថវិកា​ ២០០ដុល្លារ​ ក្នុង ១ខែ​ ជារៀង​រាល់ខែ​ សម្រាប់ចំណាយ​លើថ្លៃ​ស្នាក់នៅ​ ការហូបចុក​ ចំណាយផ្សេងៗ​ក្នុងការសិក្សា​រៀនសូត្រ​ រួមនិង​អង្ករ​ ៥០គីឡូក្រាម,​ ទឹកត្រី​ ១យួរ ,​ទឹកស៊ីអ៊ីវ​ ១យួរ,​ ត្រីខ​ ១ឡូ,​ សៀវភៅសរសេរ​ ២០ក្បាល​ និងប៊ិច​ ១ប្រអប់​ ផងដែរ ។​​ គួរបញ្ជាក់ថា​ ប្អូនប្រុស​ សាន​ ​សេរីវុធ​ បច្ចុប្បន្ន​ជានិស្សិត​អាហារូបករណ៍​ ផ្នែកគ្រប់គ្រង​ នៃសាកលវិទ្យាល័យ​ ជា ស៊ីម​ កំចាយមារ​ ខេត្តកំពង់ចាម ។​ ចំណែកឯ​ប្អូនស្រី​ សាន​ ស្រីនាង​ ជាសិស្ស​រៀនថ្នាក់ទី១០​ នៃវិទ្យាល័យ​ ។​ ដោយសារ​ស្ថានភាព​ជីវភាពគ្រួសារ​របស់ប្អូនទាំងពីរនាក់​មានភាព​ក្រលំបាក​ បានព្រឹក​ខ្វះល្ងាច ​បានល្ងាច​ខ្វះព្រឹក​ គ្មានលទ្ធភាព​រៀនបន្ត​ ត្រូវជួលផ្ទះស្នាក់នៅ​ជិតសាលា​ ត្រូវចំណាយ​ហូបចុក​ ត្រូវចំណាយ​ទិញសំភារ:សិក្សា​ និងត្រូវ​ទិញថ្នាំពេទ្យ​ ពេលមានជំងឺផ្សេងៗ​ តែពួកប្អូនទាំងពីរ​ចង់រៀនណាស់​ ទើបកន្លងមក​ប្អូនទាំងពីរនាក់​ បានអំពាវនាវ​ ស្វែងរក​សប្បុរសជននានា​ ជួយដល់ពួកប្អូន​ តាមរយ: ​Facebook​ និងសារព័ត៌មាន​មួយចំនួន ។​ ដោយមើលឃើញ​ពីការតស៊ូ​ ស្រលាញ់ការសិក្សា​របស់ប្អូនទាំងពីរនាក់​ លោក​ ស​ សុខា​ និងលោកស្រី​ បានជួយឧបត្ថម្ភ​ជាអំណោយ​តិចតួច​(ដូចខាងលើ)​ ជូនដល់ពួកប្អូន​ គ្រាន់បាន​ដោះស្រាយ​បញ្ហាខ្លះៗ​ ដើម្បី​បានបន្តការសិក្សា​រៀនសូត្រ​ទៅមុខទៀត​ ព្រោះលោក​ ស​ សុខា​ និងលោកស្រី​ ក៏​មាន​កាតព្វកិច្ច​ ជួយដល់​ខេត្តព្រៃវែងទាំងមូលទៀត​ ក្នុងនាម​លោក​ជាអ្នកតំណាងរាស្ត្រ​​ និងជា​ប្រធាន​ សសយក​ខេត្តព្រៃវែង​នោះ​ ៕​
អំណោយលោក ស សុខា ២០០ដុល្លារក្នុង១ខែ សម្រាប់ប្អូនប្រុស សាន សេរីវុធ អំណោយលោក ស សុខា ២០០ដុល្លារក្នុង១ខែ សម្រាប់ប្អូនប្រុស សាន សេរីវុធ Reviewed by Unknown on 5:48:00 PM Rating: 5

No comments:

Powered by Blogger.