Recent Posts

Seo Services

នយោបាយសំខាន់ថ្មី២ របស់រាជរដ្ឋាភិបាលកម្ពុជា



12771671_963761120339052_3613621203173231446_o


ភ្នំពេញ៖ វិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតអោយលោក Norio Yamaguchi ប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។ ក្នុងឳកាសនោះដែរ លោក Norio Yamaguchi បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា អង្គការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពនេះគឺជា អង្គការមិនមែនរដ្ឋាភិបាលមួយ មិនរកប្រាក់ចំណេញ និងមានអាយុកាលជាង ៣០ឆ្នាំមកហើយ ដែលសុទ្ឋសឹងជាក្រុមពាណិជ្ជករ មកពីបណ្ដាក្រុមហ៊ុនប្រមាណជាង ១០០០ក្រុមហ៊ុន ។ ទិសដៅនៃអង្គការនេះ គឺដើម្បីជំរុញការយល់ដឹងផង និងជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសទាំងឡាយ នៅលើពិភពលោកផងដែរ ។ លោក Norio បានគោរពជម្រាបជូនសម្តេចតេជោ ដែរថា ដំណើរទស្សនកិច្ចរបស់ប្រតិភូមកកម្ពុជា នៅពេលនេះ ដើម្បីស្វែងយល់អំពី កម្ពុជា ជាពិសេសអំពីនយោបាយទូទៅរបស់កម្ពុជា និងការគ្រប់គ្រងរបស់សម្តេចតេជោ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទស្សនវិស័យ និងទំនាក់ទំនងទ្វេរភាគី  ដែលជាការរំពឹងទុករបស់កម្ពុជាចំពោះប្រទេសជប៉ុន ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតួនាទីជប៉ុន ដែលបានជួយកម្ពុជាយើង ក្នុងដំណាក់កាលស្វែងរកសន្តិភាព ក៏ដូចជាដំណាក់កាលកសាងប្រទេស ឈានដល់មានការអភិវឌ្ឍរហូតដល់ពេលនេះ ។ សម្តេចតេជោ បានជម្រាបជូនដល់ប្រតិភូទាំងមូល អំពីដំណាក់កាលស្វែងរកសន្តិភាពរបស់កម្ពុជា និងដំណាក់កាលកសាងកម្ពុជាឡើងវិញ ហើយក៏បានជម្រាបជូនប្រតិភូអំពីវិធីសាស្ត្រដោះស្រាយបញ្ហា ដែលកម្ពុជាបានជួបកន្លងមកហើយ គឺធ្វើយ៉ាងណា ថែរក្សាឲ្យខានតែបាននូវស្ថេរភាពនយោបាយផង និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ ។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលពីដើមឡើយ គឺមានទឹក ផ្លូវ ភ្លើង និងមនុស្ស ។​​ ប៉ុន្តែឥឡូវនេះ បានកែប្រែមុខ គឺមនុស្ស ទឹក ផ្លូវ ភ្លើងវិញ ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពី កំណែទម្រង់ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែធ្វើ គឺមានការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ កំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងតុលាការ កងកម្លាំងប្រដាប់អាវុធ ហើយក៏បានជម្រាបជូនអំពីនយោបាយថ្មីពីរ របស់រាជរដ្ឋាភិបាល នោះគឺជានយោបាយផលិតកម្មស្រូវ និងនាំចេញអង្ករ ព្រមទាំងនយោបាយមួយទៀត គឺនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម និងមានទិសដៅទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់ធនធាន ដែលកម្ពុជាយើងមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងន័យនេះដែរ សម្តេចតេជោ ក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជា ប្រតិភូទាំងមូល ធ្វើយ៉ាងណា ជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីអោយវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានេាះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ ៕


(ប្រភព Facebook សម្តេចតេជោ ហ៊ុន សែន)




 12792288_963760997005731_841545591027057005_o



12795173_963761027005728_181484753996518883_o (1)

12792307_963760993672398_7846769748440480230_o

12768233_963761117005719_6699552976800953989_o
នយោបាយសំខាន់ថ្មី២ របស់រាជរដ្ឋាភិបាលកម្ពុជា នយោបាយសំខាន់ថ្មី២ របស់រាជរដ្ឋាភិបាលកម្ពុជា Reviewed by Unknown on 10:18:00 PM Rating: 5

No comments:

Powered by Blogger.