Thursday, February 25, 2016

លោកជំទាវ ញ៉ែម សាខន​ ស ខេង ឧទ្ទិសកុសលជូនសម្តេច ជា ស៊ីម និងលោកជំទាវ

12742759_1701213723457589_5784595409560105419_n

ព្រៃវែង៖​ ព្រឹក​ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៦នេះ​ លោកជំទាវ​ ញ៉ែម​ សាខន​ ស​ ខេង​ និង​ឯកឧត្តម​ ស​ សុខា​ ព្រមទាំង​លោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា​ និងសហការី​ ​បានចូលរួម​ រាប់បាត្រ​ និងបង្សុកូល​  ក្នុងពិធី​ ព្រះសង្ឃ​ចូលបរិវាសកម្ម​ នាប្រាង្គ​ព្រះចេតិយ​ ឃុំក្របៅ​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ដើម្បី​ឧទ្ទិសកុសល​ជូនដល់​ដួងវិញ្ញាណក្ខន្ធ​ សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជា​ ស៊ីម​ និងលោកជំទាវ​​ ញ៉ែម​​ សឿន​  ព្រមទាំង​ញាតិកាល​ទាំង​ ៧សណ្តាន ដែលបែក​បាក់​ចែកឋានទៅ​ ។​ ការប្ររព្វ​ពិធីនេះ​ ធ្វើឡើង​តាមគន្លង​ នៃព្រះពុទ្ធសាសនា​ ដែលជា​សាសនា​របស់រដ្ឋ​ ដែលតែងតែ​ទូន្មាន​ អោយពុទ្ធបរិស័ទ​ទាំងឡាយ​ធ្វើនូវអំពើល្អ​ ចៀសវាង​អំពើអាក្រក់​ទាំងឡាយ​ទាំងពួង​ ។​ ជាងនេះទៅទៀត​ សំរាប់អ្នក​ ដែលបានស្លាប់ទៅ​ ទោះទៅកើត​ក្នុងឋានណា​ ក៏ដោយចុះ​ កូនចៅ​ បងប្អូន​ និងក្រុមគ្រួសារ​ ដែលនៅរស់​ ត្រូវធ្វើបុណ្យ​ ដាក់ទាន​ រាប់បាត្រ​ បង្សុកូល​ ឧទ្ទិសកុសល​ដល់ញាតិ​កាល​ ដែលបានស្លាប់ទៅនោះ​ ដើម្បីអោយពួកគាត់​ទាំងនោះ​ ទទួលនូវកុសលទាំងនេះ​ បានទៅ​សោយសុខ​ក្នុងឋាន​និព្វាន​ រឺឆាប់បាន​ ទៅចាប់ជាតិថ្មី​ រួចផុតពីការ​ធ្វើទុក្ខទោស​ ក្នុងឋាននរកអវចី​ ជាដើម​ ។​


12705648_1701214130124215_4137664722295355566_n

12079115_1701213776790917_1442269182298209639_n

12744401_1701214056790889_26336131609388608_n

12122710_1701214340124194_5939886628295354758_n

1981809_1701214186790876_3143742351070420050_n

1743677_1701213896790905_8484767500663871718_n

0 comments:

Post a Comment