Recent Posts

Seo Services

​លោក ជា សុមេធី ដាក់ ៧ចំណុចដល់អភិបាលស្រុកពោធិ៍រៀងឡើងថ្មី

12736046_754691514661408_2115879082_n 10654113_754691457994747_1663130095_n

ព្រៃវែង៖​ លោក​ ជា សុមេធី​ អភិបាល​នៃគណៈអភិបាល​ខេត្តព្រៃវែង​ ស្នើសុំ​ ៧ចំណុច​ សម្រាប់​លោកអភិបាល​ស្រុកពោធិ៍រៀងថ្មី​ នាពេល​​ប្រកាស​​ចូលកាន់តំណែង​  ។​ លោក សួន​ សុម៉ាលីន​ អភិបាលស្រុក​ពោធិ៍រៀងថ្មី​ ត្រូវបាន​លោក​ ជា​ សុមេធី​ អភិបាលខេត្ត​ ស្នើសុំបន្ត​កិច្ចការ​ចំនួន​ ៧ចំណុច​ ដូចខាងក្រោម៖​

ទី១ៈ ​លប់បំបាត់​ល្បែងស៊ីសង​គ្រប់ប្រភេទ​
ទី២ៈ​ រក្សាអោយបាន​នូវសេចក្តីសុខ​ សុវត្ថិភាព​ជូនប្រជាពលរដ្ឋ​
ទី៣ៈ​ ចូលរួម​អភិវឌ្ឍ​ស្រុកពោធិ៍រៀង​
ទី៤ៈ ចូលរួម​លើកកំពស់​បរិស្ថាន​ និងដាំ​កូនឈើ​អមសងខាងផ្លូវ​
ទី៥ៈ​ ផ្តល់សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ​ប្រកប​ដោយតម្លាភាព​
ទី៦ៈ​ ដោះស្រាយ​រាល់សំណូមពរ​របស់​ប្រជាពលរដ្ឋ​
ទី៧ៈ​ ជំរុញការ​ធ្វើ​វេទិកា​សាធារណៈ​អោយបាន​ជាប់​ជាប្រចាំ​ ដើម្បី​ក្តាប់បាន​រាល់កង្វល់​​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់ខ្លួន​ ។​
ប្រសាន៍​លោក​អភិបាល​ខេត្តព្រៃវែង​ ខាងលើនេះ​ ធ្វើឡើង​ក្នុងពិធី​ ប្រកាស​ចូលកាន់តំណែង​អភិបាល​ស្រុកពោធិ៍រៀងថ្មី​ នា​ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ​ ។



12746487_754691477994745_501843551_n 12596359_754691434661416_626381242_n 12714141_754691404661419_76613617_n 12714241_754691501328076_1993345394_n

 
​លោក ជា សុមេធី ដាក់ ៧ចំណុចដល់អភិបាលស្រុកពោធិ៍រៀងឡើងថ្មី ​លោក ជា សុមេធី ដាក់ ៧ចំណុចដល់អភិបាលស្រុកពោធិ៍រៀងឡើងថ្មី Reviewed by Unknown on 2:21:00 AM Rating: 5

No comments:

Powered by Blogger.