Friday, February 26, 2016

អភិបាលស្រុកស៊ីធរកណ្តាល ក្នុងជីវភាពជនពិការ

12718234_1563262793964708_5486059357562800345_n


ព្រៃវែង៖ ល្ងាចថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ម៉ននី បណ្ឌិត ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល រួមជាមួយសហការី លោកមេឃុំ និង យុវជនកាកបាទក្រហមឃុំ បាននាំយកអំណោយកាកបាទក្រហមទៅចែកជូនបងប្អូនជនពិការ និង ចាស់ជរាចំនួន ០៤គ្រួសារ នៅក្នុងភូមិពោធិ៍ទី ​ឃុំពោធិ៍ទី ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ។ ជនពិការទាំង ៤គ្រួសារនោះរួមមាន៖
ទី១ . ឈ្មោះ សេក ផន ភេទ ស្រី     (ចាស់ជរា)
ទី២ .ឈ្មោះ ហុង ផែន ភេទ ប្រុស  (ពិការ)
ទី៣. ឈ្មោះ ហោ ឈួន ភេទ ស្រី     (ចាស់ជរា)
ទី៤.  ឈ្មោះ ជួន ហួន ភេទប្រុស    (ចាស់ជរា) ។




អំណោយដែលផ្តល់ជូនក្នុងឳកាសនោះរួមមាន៖  អង្ករ ៦០គីឡូក្រាម  កំសៀវទឹក ៤  ឆ្នាំងដាំបាយ ៤ បំពង់ទឹកក្តៅ ៤ កន្ទេល ៤ មុង ៤  ភួយ ៤ ចាន ២០ វែកបាយ ៤ និងវែកសម្ល ៤ ។ ដោយឡែកបងស្រីពិការម្នាក់ផ្សេងទៀត ឈ្មោះ គ្រី ស្រី ទទួលបានថវិកា ៥០០០០រៀល ដែលជាថវិកាផ្ទាល់របស់លោក ម៉ននី បណ្ឌិត​ ដោយលោកមើលឃើញពីការលំបាករបស់បងស្រី ដោយចៃដន្យ ។


12718166_1563263070631347_314558019962416852_n


10254034_1563262443964743_6757336446027354080_n


12743812_1563263277297993_5128179374666526461_n


12794642_1563263373964650_2420330775252754577_n


 

0 comments:

Post a Comment