Tuesday, February 23, 2016

ផ្អាកដំណើរការសិប្បកម្មកែច្នៃសំណល់ប្រេងឆា ភូមិគោកចំបង់ សង្កាត់ចោមចៅ

12495261_534625676718189_6359593135640429224_n

1930528_534625610051529_3785091478993795480_n

12733381_534625703384853_3123650563515970001_n

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងដោយមានការចូលរួមពីកំលាំងគណៈបញ្ជាការឯកភាព សង្កាត់ចោមចៅ បានចុះពិនិត្យ សិប្បកម្មកែឆ្នៃសំណល់ប្រេងឆា(ប្រេងឆាដែលប្រើប្រាស់រួច) ដោយយោងបណ្តឹងពីប្រជាពលរដ្ឋ ១៥២គ្រួសារ នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ថាសិប្បកម្ម ខាងលើនេះ ធ្វើការកែឆ្នៃប្រេងឆា ដោយប្រើកំទេចក្រណាត់ដុតចំរាញ់ ធ្វើអោយមានផ្សែង និងក្លិនអាក្រក់ ជារៀងរាល់ថ្ងៃ ដែលបណ្តាលអោយប៉ះពាល់ដល់ បរិស្ថានអាចនឹងប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ពួកគាត់នៅជុំវិញបរិវេណនោះ។ ដំណោះស្រាយជាបឋម លោកអភិបាលរង បានអោយម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាដូចខាងក្រោម៖
ទី១. ផ្អាកដំណើរការសិប្បកម្មជាបណ្តោះអាសន្ន ដើម្បីអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ
ទី២. ម្ចាស់សប្បិកម្មត្រូវសុំច្បាប់អនុញ្ញាតទីតាំងបើកអាជីវកម្មអោយបានត្រឹមត្រូវ ៕

0 comments:

Post a Comment