Wednesday, February 24, 2016

កាយវិការព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ ពិតជាល្អ

10426781_1559653544347357_8425272434116657636_n

ភ្នំពេញ៖​ សាធារណ:មតិ​ មួយចំនួនធំ​ បានកោតសរសើរ​ចំពោះ​ព្រះវត្តមាន​ ព្រះអង្គម្ចាស់​ក្សត្រីយ៍​ មហាចក្រី​សីរិថន​ នៃ​ព្រះរាជាណាចក្រថៃ​ ក្នងកិច្ចការ​យាង​បំពេញ​ទស្សនកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា​ ព្រោះចំណេញ​ទាំងការ​រឹតចំណង​សាមគ្គីភាព​ រវាង​ប្រទេសជិតខាង​ និងចំណេញ​ទាំងសមិទ្ធិផល​មួយចំនួនទៀត​ ។​ ជាងនេះ​ទៅទៀត​ កាលវិការ​ដ៏ប្រពៃ​ របស់​ព្រះអង្គម្ចាស់ក្សត្រីយ៍​ ចំពោះ​ព្រះមហាក្សត្រខ្មែរ​ ព្រះករុណា​ ព្រះបាទ​ សម្តេច​ ព្រះនរោត្តម​ សីហមុនី​ ល្អជាង​មន្ត្រីរាជការ​ធំៗ​របស់​កម្ពុជា​ មួយចំនួនតូច​ ដែល​ក្នុងការសំដែង​គារវកិច្ច​ចំពោះ​ព្រះមហាក្សត្រ​ខ្លួនឯង​ទៅទៀត​ ។​ នេះបើ​យោងតាម​ការ Comment ​ក្នុង​ Page Face book​ របស់​ព្រះមហាក្សត្រខ្មែរ​  ព្រះករុណា​  ព្រះបាទ​   សម្តេចព្រះ​ នរោត្តម​ សីហមុនី​ និង​ការលើកឡើង​និយាយតៗគ្នា​ ពីមាត់មួយ​ ទៅមាត់មួយ​នោះ​ ។​ ជាពិសេស​ សាធារណ:មតិ​មួយចំនួន​ លើកឡើងថា​ ល្អហើយ​ បានស្តេចថៃ​ ចូលក្រាប​បង្គំគាល់​ ព្រះមហាក្សត្រខ្មែរ ​អាចធ្វើ​ជាគំរូ​ សំរាប់​មន្ត្រីធំៗ​ មួយចំនួនតូច​ទាំងនោះ​​យកតម្រាប់តាម​ ។

12744490_1559653551014023_1308083104479627139_n

12742629_1559653587680686_1289074384383748715_n

12743903_1559653567680688_7628000986216723700_n

0 comments:

Post a Comment