Thursday, February 18, 2016

លោក ជា សុមេធី សន្យាជួសជុល ដំបូលផ្សារអ្នក លឿងត្រើយ​​ខាងកើត

12742628_788955137877263_687098075481934205_n

ព្រៃវែង៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃគណ:អភិបាល​ខេត្តព្រៃវែង​ ក្នុងពេល​ជួបសំណេះសំណាល​ សួរសុខទុក្ខ​អាជីវករ​ផ្សារអ្នកលឿង​ត្រើយខាងកើត​ កាលពី​ថ្ងៃទី១៨ ​ខែកុម្ភ:​ ឆ្នាំ២០១៦​ ម្សិលម៉ិញនេះ​ បានបញ្ជាក់ថា​ លោកនឹង​ជួសជុល​ដំបូល​ផ្សារអ្នកលឿង​ត្រើយខាងកើត​ ដែលចាស់ទ្រុឌទ្រោម​ និងធ្លុះធ្លាយ​ អោយបាន​ល្អប្រសើរ​ក្នុង ពេល​ឆាប់ៗ​ខាងមុខនេះ​ ដើម្បីអោយ​បងប្អូនអាជីវករ​ លក់ដូរ​បានល្អប្រសើរ​ និងកុំអោយ​ទទឺកភ្លៀង​នៅរដូវភ្លៀងធ្លាក់​ខាងមុខ​ ។​ គួរបញ្ជាក់ថា​ ផ្សារអ្នកលឿង​ត្រើតខាងកើត​នេះ​ មានសភាព​ចាស់ទ្រុឌទ្រោម​ និងធ្លុះធ្លាយដំបូល​ មិនដឹង​​តាំងពីរពេលណា​នោះទេ?​ ទើបតែ​ពេលដែលលោក​ ជា​ សុមេធី​ កាន់តំណែងជា​ អភិបាលខេត្ត​ ព្រៃវែង​ ក៏ចាប់ផ្តើម​ចេញជារូបរាង្គ​នៃការខូតខាត​ឡើង​ ហើយត្រូវលោក​ ចេញមុខ​ដោះស្រាយភ្លាមៗ​ ។​ បងប្អូន​អាជីវករ​ផ្សារអ្នកលឿង​ត្រើយខាងកើត​ មានការសាទរ​ ចំពោះ​វត្តមាន​លោកអភិបាលខេត្ត​ ដ៏វ័យក្មេង​ ប៉ុន្តែ​មានការគិតគូរ​ដល់ពួកគាត់​ គួរអោយសរសើរ​ និងគោរព​ខ្លាំងណាស់​ ។​ នៅថ្ងៃដដែលនោះ​ លោក​ ជា​ សុមេធី​ និង​លោកឧត្តមសេនីយ៍ឯក​ ថោង​ វរលក្ខណ៍​ ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា​ស្រុកពាមរក៍​ ក៏បន្តទៅពិនិត្យ​ការដ្ឋាន​សាងសង់ស្ពាន​ឆ្លងកាត់​ដៃទន្លេមេគង្គ​ ពី​​ភូមិពាមកោះ​ ឃុំពាមរក៍​ ឆ្លងទៅភូមិថ្មី​ ឃុំពាមមានជ័យ​ ស្ថិតក្នុង​ស្រុកពាមរក៍​ ខេត្តព្រៃវែង​ ។​ ចំពោះបញ្ហាស្ពាននេះ​ លោកអភិបាលខេត្ត​ សន្យាថា​ នឹងពន្លឿន​ការសាង សង់​អោយបាន​រួចរាល់ឆាប់រហ័ស​ ដើម្បីដាក់ជូន​បងប្អូនប្រជាពលរដ្ឋយើង​ ឆ្លងកាត់​ធ្វើដំណើរ​ទៅមក​ ប្រកបដោយ​ភាពងាយស្រួល​ ។​ នេះជា​ការយកចិត្តទុកដាក់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​មួយទៀត​របស់លោក​ ជា​ សុមេធី​ ពិតជា​ឪពុកម្តាយ​ដ៏ល្អមែន​ ។​ បន្ទាប់មក​លោកអភិបាលខេត្ត​ និងលោកឧត្តមសេនីយ៍​ ក៏បន្តដំណើរ​ទៅសំណេះ សំណាល​សួរសុខទុក្ខ​ និងចែក​អត្តសញ្ញាណប័ណ្ណ​ជូនដល់​សិស្សានុសិស្ស​វិទ្យាល័យ​ ពាមរក៍​ ចំនួន​ ២១៨នាក់​ និង​ឧបត្ថម្ភថវិកា​មួយចំនួន​ទៀត ​ដល់​វិទ្យាល័យ​ ពាមរក៍​ ផងដែរ​។​

12421293_756150917848801_1496033265_n

12717259_788955047877272_6630275210939002038_n

12742606_788954877877289_2222493449292207341_n

12715676_788955131210597_3464815876264513661_n

12705480_788954914543952_5064179165674661267_n

7669_788954987877278_3384085170910834980_n

12742453_788955347877242_4595063838898680442_n

12705725_788955344543909_759964579460104743_n

12715401_788955117877265_6445922858143867472_n

 

0 comments:

Post a Comment