Tuesday, February 16, 2016

៦ចំណុច ចិញ្ចឹមមាន់មិនងាប់ បានផលខ្ពស់

12735998_755357507928142_1612898705_n

 

ទំព័រកសិកម្ម៖ ថ្ងៃនេះNews New  សូមបង្ហាញពីវិធីសាស្ត្រចិញ្ចឹមមាន់ ដែលមិនងាយងាប់ និងទទួលបានទិន្នផលខ្ពស់ ជូនដល់ប្រជាកសិករ និងបងប្អូនទាំងអស់ជ្រាប តាមរយ:បទសំភាសន៍រវាងភ្នាក់ងារNews New ជាមួយលោកសាស្ត្រាចារ្យបណ្ឌិតកសិកម្ម និងជាប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ដែលមានបទពិសោធលើជំនាញកសិកម្មជាង ២០ឆ្នាំមកហើយ គឺលោក ចាវ ប៉េងណាំ ជុំវិញវិធីសាស្ត្រចិញ្ចឹមមាន់ ។ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ដើម្បីចិញ្ចឹមមាន់មិនងាយងាប់ និងទទួលបានទិន្នផលខ្ពស់ ដោយគ្រាន់តែអនុវត្តនូវគោលការណ៍ ៦ចំណុចដូខក្រោម៖

ទី១៖ ការជ្រើសរើសពូជ : ពូជជាកត្តាសំខាន់ បើជ្រើសរើសពូជខុស នោះការចិញ្ចឹមរបស់យើង ត្រូវជួបការបង់ខាតច្រើនជាងចំណេញ ។ ដើម្បីកុំអោយខុសត្រូវជ្រើសរើសពូជ  ពូជធន់នឹងជម្ងឺ ពូជមិនរើសចំណី ពូជកូនច្រើនក្នុងសំបុក  ពូជមានមាឌធំ  និងពូជពូកែចិញ្ចឹមកូន ។

12746212_755357417928151_1609641645_n

ទី២៖ ទីធ្លា និងទ្រុង : ក្នុងការចិញ្ចឹម យើងត្រូវគីតពីបរិមាណមាន់អោយសមស្របទៅនឹងទំហំទ្រុងគឺពី ៥ ទៅ៧ក្បាល ក្នុង ១ម៉ែត្រការេ ។

 

12714013_755357541261472_956430881_n

ទី៣៖ ចំណី :​ ចំណី ៤ប្រភេទដែលធ្វើអោយមាន់ឆាប់រីកធំធាត់គឺ :

- ចំណីផ្តល់ថាមពល រួមមាន  ៖ ចុងអង្ករ ស្នូលពោត ដំឡូង និងផ្លែរុក្ខជាតិ

- ចំណីផ្តល់ប្រូតេអ៊ីន រួមមាន ៖ កំពឹស កូនកង្កែប ក្តាមខ្យង សត្វល្អិត និងពពួកសណ្តែក

- ចំណីផ្តល់ជីវជាតិ    រួមមាន  ៖ ពពួកបន្លែ ចក សារាយ និងត្រកួន

- ចំណីផ្តល់សារធាតុរ៉ែ រួមមាន  ៖ ម្ស៉ៅឆ្អឹង ម្ស៉ៅសំបកខ្យងខ្ចៅ និងអំបិល

បញ្ជាក់: យកចំណីទាំង ៤ប្រភេទនេះ លាយចូលគ្នាអោយសព្វ រួចលាយមេចំណីដាក់អោយមាន់ស៊ី ។

 

ទី៤៖ ការលាយទឹកអោយមាន់ផឹក​ : ដើម្បីអោយមាន់ឆាប់ធំធាត់ និងការពារជំងឺ ត្រូវលាយទឹកសម្រាប់ទុកអោយមាន់ផឹក ដែលមានធាតុផ្សំដូចជា:

- មេចំណី               ១០សេសេ

- មេថ្នាំព្យាបាល    ១០សេសេ

- មេថ្នាំការពារ      ១០សេសេ

- ទឹក​                      ១០លីត្រ ។

12714298_755357471261479_2025527729_n

 

ទី៥៖ ថ្នាំព្យាបាល និងការពារ : កសិករគួរគប្បីផលិតថ្នាំសំរាប់ព្យាបាល ពេលមាន់ឈឺ​ ដោយខ្លួនឯង ទុកជាស្រេច​ ដើម្បីត្រៀមសម្រាប់សភាពការណ៍មាន់ឈឺភ្លាមៗ ។

12735792_755357474594812_462164292_n

ឧទាហរណ៍៖ មាន់កើតជំអឺដង្កោកាច់ យើងត្រូវផ្សំថ្នាំដូចជា៖

- ដើមប្រម៉ាត់ដីពណ៌ក្រហម    ០,៥ខាំ

- អំបិល                                      ១ស្លាបព្រាបាយ

- វល្លិ៍ពេជ្រ                                  ០,៥ខាំ

- គល់ស្លឹកគ្រៃ                            ០,៥ខាំ

-​ ប្រក់ផ្លែ                                    ០,៥ខាំ

រំងាស់ទឹក ៣ យកទឹក១ លាយជាមួយថ្នាំដាក់អោយវាផឹក ។

 

ទី៦៖ អនាម័យ

-​ បោសសំអាត កើបលាមកចេញជាប្រចាំ

-​​ លាយថ្នាំបាញ់កំចាត់មេរោគ ដែលមានធាតុផ្សំ ដូជជា: ទឹកខ្មេះ ១ , ស្រាសរ  ១ , មេជី  ១ , ស្ករកសិកម្ម ១ ,ទឹក  ៥ , លាយចូលគ្នាអោយសព្វផ្អាប់ទុក ៧ថ្ងៃ ប្រើបាន ។ ទឹកថ្នាំ ១លីត្រ លាយជាមួយទឹកធម្មតា ៥០លីត្រ បាញ់កំចាត់មេរោគ ។

ព័ត៌មានលំអិត រឺចង់សិក្សាជំនាញកសិកម្មគ្រប់ប្រភេទ សូមទាក់ទងលេខទូរស័ព្ទ: ០១៥​ ៧៨៨ ៧៦០ ៕

 

0 comments:

Post a Comment