Tuesday, February 23, 2016

លោក ហ៊ុយ វណ្ណ: ទទួលតួនាទីថ្មីជាប្រធានក្រុមការងារតាមដានFacebook សម្តេច ហ៊ុន សែន

11865026_1069780616373063_4201547608870192672_o 10330390_1556948637952908_4471049254744919263_n12741893_1556948667952905_263517846258436588_n

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសំរេចបង្កើតក្រុមការងារមួយ ដើម្បីតាមដានFacebook សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល មានលោក ហ៊ុយ វណ្ណ: អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារតាមដានប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម Facebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានលោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន លោក ប៉ោ ភក្តី អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទំនាក់ទំនង ជាអនុប្រធាន លោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ជាសមាជិក លោក ហួន ច័ន្ទកក្កដា ជាសមាជិក លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាសមាជិក លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសមាជិក លោក ចាន់ គីមសេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ឯក មនោសែន (គ្រូមនោ) អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ជាសមា ជិក លោក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម ជាសមាជិក លោក ម៉ែន សូរិយង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាសមាជិក និងលោក តេន​ចាន់តុង ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ជាសមាជិក ។​ ក្រុមការងារនេះ មានតួនាទី ភារកិច្ចតាមដាន និងឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជន ដែលបង្ហោះនៅក្នុងទំព័រFacebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

0 comments:

Post a Comment