Thursday, March 31, 2016

សម្តេច ហេង សំរិន ទទួលជួបអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ


12891604_961922580544174_2409723519502087212_o


News New : នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក ហុង គីជុល ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ចូលជួបសំដែងការគួរសម និងជម្រាបលា នាវិមានរដ្ឋ សភាជាតិ ។ នាឱកាសនោះ លោក ហុង គីជុល បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតអោយលោក ចូលជួបសំដែងការគួរសម និងជម្រាបលានៅពេលនេះ។ជាងនេះទៅទៀត លោកបានថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់របស់ប្រទេសកម្ពុជា ដែលបានជួយសម្រួលគ្រប់កិច្ចការ ក្នុងបំពេញការងាររបស់លោក នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជានោះ។ ថ្លែងតបទៅកាន់លោក ហុង គីជុល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរចំពោះលោកឯកអគ្គរដ្ឋទូត ក៏ដូចជា សាធារណរដ្ឋប្រជានិត ប្រជាធិបតេយ្យ កូរ៉េ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់បង្កើនចំណងមិត្តភាពជាមួយ នឹងប្រទេសកម្ពុជា ។ ជាងនេះទៅទៀត សម្តេចអគ្គមហាពញាចក្រី ក៏បានជូនពរដល់លោកឯកអគ្គរដ្ឋទូត ក្នុងការវិលត្រឡប់ទៅមាតុប្រទេសវិញ សូមទទួលនូវសុខ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច៕


12440643_961922410544191_4024471348036900104_o


12888612_961922480544184_6557432697286872076_o





សង្ក្រាន្តស្រុកខ្ញុំ មានតាំងលក់នំខ្មែរ និងល្បែងប្រជាប្រិយដ៏អស្ចារ្យ លើទឹកដីស្រុកកញ្ច្រៀច

12439461_1605580406431377_2825276462429291620_n


News New: សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង រួមនឹងសហភាពសហព័ន្ទយុវជនកម្ពុជា ស្រុកកញ្ច្រៀច បានរៀបចំកម្មវិធី សង្ក្រាន្តស្រុកខ្ញុំ ដែលមានរយ: ពេល ៤ថ្ងៃគឺ ចាប់ពីថ្ងៃទី២ ៣ ៤ និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័កព.ស២៥៦០ ខាងមុខ។ ក្នុងពិធីនោះដែរ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ពិធីស្រង់ព្រះ ពិធីស្រង់ទឹកជូនយាយតា ពិធីតាំងលក់នំប្រពៃណីខ្មែរ ពិធីដុតភ្លើងគុប និងប្រគុំតន្ត្រី ព្រមទាំងកំប្លែង ដែលចូលរួមសំដែងជូនដោយតារាល្បីៗ ពិសេសក៏មានការចូលរួមពីសំណាក់តារាកំប្លែងអាយ៉ៃឆ្លងឆ្លើយគឺ លោក ព្រហ្ម ម៉ាញ ផងដែរ ។
សំរាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ក៏មានការអញ្ជើញផ្តល់កិត្តិយសបើកកម្មវិធីដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាវេលាម៉ោង ៣:១០នាទីរសៀល និងមានការសំណេះសំណាលអង្គពិធីទាំងមូលដោយឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង  នាវេលាម៉ោង៧:០០យប់ ផងដែរ។


បញ្ជាក់: កម្មវិធីសង្ក្រាន្តស្រុកខ្ញុំនេះ ប្រារព្វនៅក្នុងវិទ្យាល័យ ព្រះបាទនរោត្តម ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ៕

ពិធីបិទ សន្និបាត របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

12919647_1576771429303962_772978788557153089_n

News New: នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បិទសន្និបាត បូកសរុបសភាពការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គស្នងការរង ប្រធាននាយកដ្ឋាន អស់លោក លោកស្រី ជាអភិបាលរង ស្នងការរង ប្រធាន អនុប្រធាន មន្ទីរ ប្រធាន អនុប្រធានការិយាល័យ អភិបាលខណ្ឌ អធិការ អធិការរងនគរបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។បន្ទាប់ពីឯកឧត្តម ជួន សុវណ្ណអគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឡើងអានរបាយការណ៍ បូកសរុបសភាពការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការ  រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងកោតសរសើរ និងឯកភាពទាំងស្រុងចំពោះរបាយការណ៍ ដែលលើកឡើងដោយឯកឧត្តម ជួន សុវណ្ណ នាពេលនោះ។ ឯកឧត្តមអគ្គស្នងការ បានមានប្រសាសន៍ក្រើនរំលឹកផងដែរ ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវចូលរួមអនុវត្្តអោយបានល្អនូវ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី  ពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕


12936756_1580509512260100_7964952535456648071_n

12920251_1576771535970618_5235524638570848229_n

12932992_1576771769303928_1779079311293696096_n

12919656_1576771679303937_948036475635313063_n

12932764_1576771852637253_3814516246548807828_n

12933107_1576771975970574_5017362607110802556_n

12524129_1576772522637186_4419192957256782198_n

12524340_1576772265970545_7378473881921803808_n

12512399_1576772072637231_1895310138542458436_n

 

លោក ជា ចំរើន សំដែងការខឹងអ្នកថាលោកជាអ្នករៀបចំវាយប្រហារលោក កឹម សុខា

12190831_1656929607870642_3911079854486724191_n


News New: លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន បានចេញផ្សាយវីដេអូឃ្លីបមួយ ដោយរូប និងសំលេងពិតរបស់លោក នារសៀលនេះ ដោយបានសំដែងនូវការអាក់ អន់ស្រពន់ចិត្តយ៉ាងខ្លាំងចំពោះ សង្គមបណ្តាញ Facebook មួយចំនួ​ន ដែលធ្វើការវាយប្រហាររូបលោកថា ជាអ្នករៀបចំសេនាយោវ៉ៃលុកជុំវិញរឿងអាស្រូវរបស់លោក កឹម សុខា និងកញ្ញា ស្រីមុំ នោះ ។ ក្នុងវីដេអូឃ្លីបនោះលោកបណ្ឌិត ជា ចំរើន លើកឡើងថា" ថ្ងៃនេះខ្ញុំមានសេចក្តីឈឺចាប់ពន់ពេក ដែលសង្គមបណ្តាញ Facebook មួយចំនួន បានធ្វើការវាយប្រហារមកលើខ្ញុំ ដោយភ្ជាប់ទៅនិងសេនារីយោ រឿងអាស្រូវឯកឧត្តម កឹម សុខា គិតថា រឿងរ៉ាវទាំងអស់នេះ ត្រូវបានខ្ញុំជាអ្នករៀបចំសេ នារីយោ ដើម្បីវាយលុកលោក កឹម សុខា ។ នេះជាការគិតខុសស្រលះ ។ នេះគេហៅថា ការប៉ាន់ស្មានដោយគ្មានទលិករត្រឹមត្រូវ រួមទាំងបន្ថែមថា ខ្ញុំជាបុគ្គលម្នាក់យក បងផង យកប្អូនបង្កើតផង ។ នេះជានេះជារឿងដែលអ្នកទាំងអស់គ្នាគិតមិនត្រឹមត្រូវទាល់តែសោះ ។ តើអ្នកដែលមានការចេញផ្សាយហ្នឹង ហ៊ានចេញមុខមកបកស្រាយជាមួយខ្ញុំ ទទួលខុសត្រូវចំពោះមុខច្បាប់ទេ ដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ និងកិត្តិយស រួមទាំងការបងហោះរូបកូនស្រីខ្ញុំ ដែលជាម្ចាស់ Account Face book : Chea Chamroeun ។ ខ្ញុំបានលាឈប់ពីកិច្ចការនយោបាយ ព្រោះចង់អោយមានភាពស្ងាត់ស្ងៀម ក្នុងការរកស៊ីទទួលទាន ប្រកបដោយសន្តិភាពផ្លូវចិត្ត តែអស់ លោកតែងតែទាញខ្ញុំអោយចូលសេនារីយោអាក្រក់របស់រឿងអាស្រូវរបស់ឯកឧត្តម កឹម សុខា ។ អ៊ីចឹងហើយ សូមបងប្អូនត្រូវគិតថាធ្វើម៉េច ដើម្បីគិតដល់សេចក្តីថ្លៃ ថ្នូររបស់បុគ្គល យើងត្រូវធ្វើការសិក្សាគ្រប់ជ្រុងជ្រោយទាំងអស់ មុននឹងនិយាយវ៉ៃប្រហារ"..................................................ខ្លឹមសារនៅមានទៀត ។ ប៉ុន្តែ News New សូមដកស្រង់ប្រសាសន៍លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ត្រឹមតែពាក់កណ្តាល ដែលមានខ្លឹមសារដូចខាងលើនេះតែប៉ុណ្ណោះ៕


1929396_821140108030334_5298966168190890359_n


12321378_821139841363694_8439407074053153800_n


12923157_821139971363681_4325954475544373752_n


12717861_790704104407268_3372339817027249427_n


3804_801866786624333_5954522761702252329_n


ប្រភព៖ Page Face book : Chea Chamroeun

មូលនិធិសប្បុរសធម៌ ស ខេង ៤៨០០០០០រៀល ផ្តល់ជូនគ្រួសារសព និងស្ត្រីសំរាលកូន ៤ភូមិក្នុងស្រុកស៊ីធរកណ្តាល

12932899_579380542225031_6562337371709346780_n

News New: ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះ ក្រុមការងារចុះជួយឃុំព្នៅ២ និងឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បាននាំយកថវិការមូលនិធិសប្បុរសធម៌ ស ខេង ឧបត្ថម្ភដល់ស្ត្រីឆ្លងទន្លេ និងគ្រួសារសព ចំនួន ២៤គ្រួសារ ដែលស្ថិតក្នុងភូមិចំនួន ៤  នៅក្នុងឃុំព្នៅ២ និងឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង  ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល (ម្ភៃមុឺនរៀល) ដើម្បីចូលរួមជួយរំលែកដល់ទុក្ខលំបាកខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋយើង បើទោះបីជាថវិកានេះ មានចំនួនតិចតួចក្តី ។ មូលនិធិមនុស្សធម៌ ស ខេង គឺឧបត្ថម្ភចំពោះស្ត្រីសំរាលកូន និងគ្រួសារទទួលមរណភាព ដែលក្នុងមួយគ្រួសារៗ ទទួលបាន ២០ម៉ឺនរៀល។ គួររំលឹកផងដែរថា មូលនិធិមនុស្សធម៌ ស ខេង បាន និងកំពុងជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សំរាប់ ខេត្តព្រៃវែង និងខេត្តបាត់ដំបង ៕


12932616_579380318891720_2404710197180250690_n

12928311_579380445558374_7273334747882968283_n

12924386_579380498891702_6702452327431277093_n

 

លោក ជួន សុវណ្ណ ប្រមានអោយមន្ត្រីនគរបាលបញ្ឈប់ការយកកំរៃក្រៅសេវាពីប្រជាពលរដ្ឋ

12936756_1580509512260100_7964952535456648071_n


News New: លោកនាយឧត្តមសេនីយ៍  ជួន សុវណ្ណ  អគ្គស្នងការរងនគរបាលជាតិ  និងជាស្នងការនគរបាលរាជធានីភ្នំពេញ  បានព្រមានខ្លាំងៗដល់មន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួនទាំងអស់ អោយបញ្ឈប់ការយកកម្រៃក្រៅសេវាពីប្រជាពលរដ្ឋ លើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដើម្បីចៀសវាងការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើង ។ការព្រមានបែបនេះ របស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ  បានធ្វើឡើងក្នុងពិធីបើក សន្និបាតត្រួតពិនិត្យសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ២០១៥  និងលើកទិសដៅឆ្នាំ២០១៦ របស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ម្សិលម៉ិញនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ការថ្លែងប្រមានរបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បែបនេះ ដោយសារកន្លងមក ស្ទើរតែនៅគ្រប់វេទិការសាធារណៈ មានប្រជាពលរដ្ឋជាច្រើន បានលើកឡើងឥតដាច់ ពាក់ព័ន្ធ ទៅនឹងភាពយឺតយ៉ាវនៃការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់កំណើត ហើយប្រជាពលរដ្ឋខ្លះទៀត បានលើកដែរថា ការធ្វើលិខិតស្នាមទាំងនោះ គឺមានការយកកម្រៃក្រៅសេវាពី ៣០ដុល្លារ ទៅ ៨០ដុល្លារ និងរហូតដល់ជាង ១០០ដុល្លារ បើចង់បានលឿន ៕

Wednesday, March 30, 2016

ក្រសួងព័ត៌មាន រៀបចំព្រឹត្តិការណ៍មរតកតន្ត្រីខ្មែរ និងប្រលងក្រមខ័ណ្ឌក្រសួងព័ត៌មាន

12524339_1093974577319729_619339875167559855_n


News New: នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាការងារចំនួន២ ។ ទី១.នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបក្រុមការងាររៀបចំព្រឹត្តិការណ៍មរតមតន្ត្រីខ្មែរ ដែលដឹកនាំដោយឯកឧត្តម ជា​​​​​ ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌ មាន ដើម្បីពិភាក្សាលើការងារប្រព្រឹត្តទៅនៃដំណើរការរៀបចំព្រឹត្តិការណ៍មរតកតន្ត្រីខ្មែរ និងទី២. នៅសាលព្រះវិហារនៃក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី ការរៀបចំប្រលងមន្ត្រីក្រមខ័ណ្ឌក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០១៦៕


12472700_1093974277319759_4401049905250158391_n (1)


12417794_1093982813985572_6712202810616269595_n


12936692_1093982897318897_6549968038009524146_n


11202850_1093982833985570_8994699164239071308_n


12932629_1093982863985567_7586154674013569519_n


 

វ៉ាលើស្ពានអ្នកលឿង ស្លាប់ ៣នាក់ ខ្ទាតសាកសពទើរលើកុងតឺន័រ

12919820_1041448269261173_3840826865559761192_n


News New: សោតនាដកម្មគួរអោយសង្វេគលើស្ពានត្សឹបាសា(ស្ពានអ្នកលឿង) ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤:៤៥នាទី រសៀល បានបណ្តាលអោយស្លាប់មនស្ស ៣នាក់ ប្រុស ២នាក់  ស្រី ១នាក់  និងខូចរថយន្ត ១គ្រឿង ព្រមទាំងម៉ូតូ ១គ្រឿងទៀត ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលអោយអ្នកជិះម៉ូតូទាំង ៣នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ដែលក្នុងនោះបុរសម្នាក់ដេកស្លាប់លើស្ពាន និងបុរស នារី ២នាក់ទៀត បានខ្ទាតសាកសពទៅទើរលើចន្លោះក្បាលរថយន្តសណ្តោងកុងតឺន័រ មើលទៅគួរអោយអណោចអធមបំផុត ។ ចំពោះជនរងគ្រោះ ដែលបាត់ បង់អាយុជីវិតទាំង ៣នាក់នេះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN 0787  សេរី2016 បើកបរក្នុងទិសដៅពីភ្នំពេញទៅស្វាយរៀង ក្នុងល្បឿនលឿន។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានវ៉ារថយន្តកុងតឺន័រមួយគ្រឿង ស្របពេលនោះក៏ទៅបុករថយន្តម៉ាក VEN ZA ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2R 1119 បើកបរក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញ ពេញមួយទំហឹងដូចរន្ទះបាញ់ខែចត្រ ដែលបណ្តាលអោយម៉ូតូ និងរថយន្តខូចខាតផ្នែកខាងមុខដូចគ្នា ព្រមទាំងបណ្តាលអោយអ្នកបើកម៉ូតូ និងអ្នកជិះខាងក្រោមពីរនាក់ទៀត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកឯ អ្នកបើកបរ VEN ZA បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើការវាស់វែង និងដឹកយកសាកសពទៅតំកល់ទុកនៅវត្តគីរីរតនារាម(ហៅវត្តកំពង់ភ្នំក្នុង) រងចាំក្រុមគ្រួសារទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្ត សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីរងចាំម្ចាស់រថយន្ត និងក្រុមគ្រួសាររងគ្រោះមកដោះស្រាយតាមផ្លូវច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី ៕


12931020_1041448312594502_8794672854928597089_n


12938343_1041448425927824_3141688187845471058_n


12418061_1041448459261154_2582241675094393811_n


12923264_1041448299261170_5562360268060821073_n

ចង់ដឹងសេវាសាធារណ: របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូំទូរស័ព្ទទៅ......

12901003_546574312189910_93664334079181008_o

News New: ថ្មីៗនេះ អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទូទាំងព្រះរាជាណាចក្រកម្ពុជា អំពីឈ្មោះ និងលេខទូរស័ព្ទមន្ត្រីនៅអគ្គនាយកដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត រាជធានីទាំងអស់ ក្នុងគោលបំណងលើកកំពស់ប្រសិទ្ធភាពអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងជួយសម្របសម្រួលដោះស្រាយនូវបញ្ហា ឬចម្ងល់ទាំងឡាយរបស់សាធារណជន ដែលមានតំរូវការប្រើប្រាស់សេវាសាធារណ:របស់ក្រសួង សាធារណការ និងដឹកជញ្ជូន រួមមានដូចជា៖ សេវាចុះបញ្ជីយានយន្ត ត្រួតពិនិត្យបច្ចេកទេសយានយន្ត ផ្តល់ប័ណ្ណបើកបរយានយន្ត លិខិតអនុញ្ញាតអោយយានយន្តធ្វើអាជីវកម្មយានយន្ត និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធ៕


12891745_546574315523243_4227826449316252806_o


12901282_546574318856576_3461356252113589905_o


12891071_546574348856573_4986197517312025300_o


អត្ថបទ៖ លោក សារ៉ន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ត្រូវព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល

12376623_1712132019055927_3898616438310423466_n

News New: ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យ បានត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋាន: ដល់លោកសាស្ត្រាចារ្យ Beat Richner បច្ចុប្បន្នជា ប្រធានមន្ទីពេទ្យគន្ធបុប្ផា ជាទីប្រឹក្សាក្រសួងសុខាភិបាលមានឋានៈស្មើនឹង រដ្ឋលេខាធិការ ដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់លោកសាស្ត្រាចារ្យ Beat Richner ដែលបាន និងកំពុងស្វែងរកជំនួយពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដើម្បីយកមកផ្គត់ផ្គង់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលជំងឺដល់កុមារា កុមារីខ្មែរទូទាំងប្រទេស ។ គុណបំណាច់ដ៏ធំធេងនេះរបស់លោកសាស្ត្រាចារ្យ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់ម៉ឺនរាប់សែននាក់ ដែលមកសំរាកព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃ ពិតជាមិនអាចកាត់ថ្លៃបាន ក្នុងនាមលោកជាជនជាតិបរទេសសោះ តែបែរជាស្រលាញ់ខ្មែរ ជាងខ្មែរមួយចំនួនទៀត ដែលមានលុយទិញរថយន្តទំនើប ចាយវាយលុយដូចក្រដាស ប៉ុន្តែមិនមានចិត្ត អាណិតអាសូរជួយផ្តល់លុយកាសតិចតួចរបស់ខ្លួន មកអោយមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តការព្យាបាលកុមារខ្មែររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃសោះ។

News New សូមចូលអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះលោកសាស្ត្រាចារ្យ ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ ឋាន: ជាទីប្រឹក្សាក្រសួងសុខាភិបាល សក្តិសមទៅនឹងទឹកចិត្តសណ្តោសប្រណីអាណិតអាសូរកុមារខ្មែរពិតៗ របស់លោកសាស្ត្រាចារ្យ ។ ជាងនេះទៅទៀត យើងខ្ញុំក៏សូម គោរពជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះលោកសាស្ត្រាចារ្យ និងក្រុមគ្រួសារ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល:​ កុំបីឃ្លៀងឃ្លាតឡើយ៕

10644806_1733292576905924_5391072166866241574_n12909553_975771322519005_8842787158704060172_o
 

 

កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឧទ្ទេសនាមវិជ្ជាសង្គ្រោះបឋមដល់សមាជិក សមាជិកា

12909507_511214005748075_4332456520464837944_o

News New: សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង​កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី កាផ្សព្វផ្សាយ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ្រក្រហម មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមឧទ្ទេសនាមវិជ្ជាសង្រោះបឋមពីមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង បណ្តុះបណ្តាលការយល់ដឹង និងជំនាញ ដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីអនុសាខាស្រុក-ក្រុង អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមយកទៅបំពេញការងារ និងបេសកម្មមនុស្សធម៌នានា នៅទូទំងខេត្តព្រៃវែងទាំងមូល៕

អត្ថបទ៖ លោក សារ៉ន

12525114_511213989081410_8318345010251638478_o

12916228_511214029081406_8700554173300863131_o

12525090_511214062414736_1195029709950732319_o

សាកលវិទ្យាល័យធនធានមនុស្ស ប្រកាសជូនដំណឹងដល់និស្សិតត្រូវទទួលសញ្ញាបត្រ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦

12573803_10204076446751380_3541393338457922751_n12039538_1130301690325230_7581983654862094527_n

News New: សាកលវិទ្យាល័យធនធានមនុស្ស នឹងរៀបចំពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១០ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១២ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។នៅក្នុងសេចក្តីជូនដំណឹងនេះ សាកលវិទ្យាល័យធនធានមនុស្ស ស្នើសុំអោយនិស្សិតទាំងអស់ អញ្ជើញមកកាន់សាកលវិទ្យាល័យធនធានមនុស្ស ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដើម្បីទទួលបាននូវព័ត៌មានលំអិតស្តីពីការទទួលសញ្ញាបត្រ ។ និស្សិតអាចមកទាក់ទងសាកលវិទ្យាល័យធនធានមនុស្សដោយផ្ទាល់ ឬទំនាក់ទំនាក់លេខទូរស័ព្ទ៖  ០១៧ ៨៥០ ៧០៨ និង  ០៨៦ ២៤១ ២៥៥ ។បញ្ជាក់:  និស្សិតទាំងបីជំនាន់ខាងលើនេះ បានប្រលងបញ្ចប់ការសិក្សាឆ្នាំ២០១៣-២០១៤ កន្លងទៅ៕

 

 

ឃាត់ខ្លួនជនជាតិវៀតណាម ២៧នាក់ នៅខណ្ឌសែនសុខ

12885717_470182299852972_8290880175188929775_o

News New : នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នេះ  នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបរទេសហើយធ្វើការឃាត់ខ្លួន និងអនុវត្តនីតិវិធីបន្តលើជនជាតិវៀតណាមចំនួន ២៧នាក់ ស្រី ០៣នាក់ ពីបទល្មើសលួចឆ្លងដែន លួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការខុសច្បាប់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

12719430_470182336519635_801928401152198675_o

12909709_470182346519634_6083429553859792964_o

12885775_470182443186291_7321376670095575577_o

12377813_470182279852974_2043596524509683959_o