Tuesday, March 1, 2016

ក្រសួងមហាផ្ទៃសុំអោយបងប្អូនខ្មែរចាប់ពីអាយុ ១៥ឆ្នាំឡើងទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីគ្រប់ៗគ្នា

11059510_756891777777727_1295537817861266012_n

ភ្នំពេញ៖​ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦ កន្លងទៅ បានចេញសេចក្តីអំពាវនាវស្តីអំពី ការប្រព្រឹត្តទៅនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បន្ទាប់ពីមានការធ្លាក់ចុះគួរអោយកត់សំគាល់នៃចំនួនប្រជាពលរដ្ឋ មកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង មិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី មេត្តាអញ្ជើញទៅបំពេញបែបបទ សុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមស្ថានីយ៍ចល័តនៃភូមិ ឃុំ សង្កាត់ ដែលខ្លួនរស់នៅ ឬនៅអធិការដ្ឋានណគរបាលស្រុក ក្រុង ខណ្ឌ តាមការជូនដំណឹង របស់អាជ្ញាធរមានសមត្ថកិច្ចអោយបានគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ មានអត្ថប្រយោជន៍ច្រើនណាស់សំរាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។

0 comments:

Post a Comment