Recent Posts

Seo Services

ករណីយករូបឯកឧត្តម ឌី ពៅ ជំនួយការសម្តេចតេជោ ទៅផ្សាយក្នុងរឿងលោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបង​ បង្ករបួសលើក្មេងស្រី ឡូនអី

12799442_952925811427580_3853555212772194256_n

12825232_761431423987417_274882379_n

ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ជុំវិញសារព័ត៌មាន និងអ្នកលេង Facebook មួយចំនួន ធ្វើការផ្សព្វផ្សាយក្នុងករណីលោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបង្ករបួសលើកុមារីឈ្មោះ នឹល ឡូនអី អាយុ ៤ឆ្នាំ នៅក្រុមទី៩ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ​​ប៉ុន្តែពេលផ្សាយរូបភាព បែរជាដាក់រូបឯកឧត្តម ឌី ពៅ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅវិញ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីស្លូតត្រង់ ។​ ក្នុងន័យនេះ ខុទ្ទកាល័យសម្តេចតេជោ សូមអំពាវនាវអោយ អ្នកទាំងនោះឈប់ប្រព្រឹត្តនូវអំពើដ៏ងងឹតងងល់ ឬដោយចេតនាបែបនេះ តទៅទៀត ដែលវាអាចនាំអោយមានផលវិបាកតាមផ្លូវច្បាប់ទៅថ្ងៃក្រោយ ។


បញ្ជាក់៖ មនុស្សអាចមានឈ្មោះដូចគ្នាច្រើន តែមុខមាត់កម្រដូចគ្នាណាស់ ។

ករណីយករូបឯកឧត្តម ឌី ពៅ ជំនួយការសម្តេចតេជោ ទៅផ្សាយក្នុងរឿងលោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបង​ បង្ករបួសលើក្មេងស្រី ឡូនអី ករណីយករូបឯកឧត្តម ឌី ពៅ ជំនួយការសម្តេចតេជោ ទៅផ្សាយក្នុងរឿងលោក ឌី ពៅ
អភិបាលរងក្រុងបាត់ដំបង​ បង្ករបួសលើក្មេងស្រី ឡូនអី Reviewed by Unknown on 10:04:00 PM Rating: 5

No comments:

Powered by Blogger.