Recent Posts

Seo Services

ឯកឧត្តម ស សុខា សម្តែងទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ឯកឧត្តម ប៉េង ប៉ាត់

12794641_1703561946556100_3227221650642721008_n


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ បានដឹកនាំប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជាច្រើនរូប ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកកម្មាធិការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណ: ដែលត្រូវជាស្វាមី របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាភូមិគ្រឹះរាជធានីភ្នំពេញ ។ ក្នុងឳកាសនោះ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានសំដែងនូវការសោកស្តាយ អាឡោះអាល័យ និងទុក្ខក្រៀមក្រំបំផុត ចំពោះការបាត់បង់វត្តមានឯកឧត្តម ប៉េង ប៉ាត់ ក្នុងពេលនេះ ។ ជាងនេះទៅទៀត ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ បានឧទ្ទិសបួងសួង សូមអោយដួងវិញ្ញាណក្ខន្ធឯកឧត្តម ប៉េង ប៉ាត់ បានទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕


12670788_1703562036556091_6540691254199416506_n


10393965_1703562003222761_6831951815857837031_n


12439384_1703561899889438_8538174040297529734_n


12805790_1703562119889416_532150636904666216_n

ឯកឧត្តម ស សុខា សម្តែងទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ឯកឧត្តម ប៉េង ប៉ាត់ ឯកឧត្តម ស សុខា សម្តែងទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ឯកឧត្តម ប៉េង ប៉ាត់ Reviewed by Unknown on 6:14:00 PM Rating: 5

No comments:

Powered by Blogger.