Sunday, March 13, 2016

លោក ឆាំ ភារម្យ ផ្តល់អំណោយឯកឧត្តម ស សុខា ក្នុងឃុំពាមរក៍

10246436_943982952382011_8745143309216434749_n


ព្រៃវែង៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ  លោក ឆាំ ភារម្យ ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង បានដឹកនាំក្រុមការងារ សសយកស្រុក បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ  និងឯកឧត្តម តុប នេត និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន​ ៣គ្រួសារ ក្នុងនោះរួមមាន៖


១. បងស្រី នៅ រដ្ឋា អាយុ ២៨ឆ្នាំ  រស់នៅក្នុងភូមិពាមកោះ ឃុំពាមរក៍  ស្រុកពាមរក៍


២. បងស្រី ឡុក សំបូរ អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍


៣. លោកយាយ ជុំ ផល្លា អាយុ ៦៥ឆ្នាំ រស់នៅភូមិថ្កូវ ឃុំពាមរក៍ ស្រុកពាមរក៍ ។


អំណោយដែលលោក ឆាំ ភារម្យ ផ្តល់ជូននៅពេលនោះក្នុង ១នាក់ៗទទួលបាន ៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ស្ករស ១គីឡូ ទឹកដោះគោ ១កំប៉ុង ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល ។ លោក ឆាំ ភារម្យ បានបញ្ជាក់ថា ទោះបីអំណោយនេះ មានចំនួនតិចតួច ក៏ប៉ុន្តែវាជាការចូលរួមចំណែកជួយ សម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង បានមួយគ្រាដែរ ។ ជាងនេះទៅទៀត ក្នុងនាមប្រធាន សសយក ស្រុកពាមរក៍ លោក ឆាំ ភារម្យ នឹងព្យាយាមធ្វើ យ៉ាងណាជួយដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ព្រមទាំងសិស្សានុសិស្ស ជាបន្តបន្ទាប់ទៀត តាមលទ្ធភាពដែលអាចធ្វើបាន៕


63009_943983112381995_486617998825261579_n


10334406_943983042382002_8777586050308605967_n


12832524_943983012382005_5555733646162047477_n

0 comments:

Post a Comment