Sunday, March 6, 2016

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អញ្ជើញជាអធិបតី ទិវានារីអន្តរជាតិ ៨មីនា

12834836_521725451342771_381317840_n

ភ្នំពេញ៖​ ព្រឹកថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០១៦​ ឯកឧត្តមបណ្ឌិត​ អិុត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានអញ្ជេីញ​ជាអធិបតីភាព​ក្នុងពិធី​ អបអរសាទរ ​ទិវាអន្តរជាតិនារី​ ៨មីនា​ ឆ្នាំ២០១៦​ ខួបលេីកទី១០៥​  ក្រោមប្រធានបទ​ " វិនិយោគលេីសមភាពយេនឌ័រ​ ដេីម្បីកិច្ចអភិវឌ្ឍ​ប្រកបដោយចីរភាព​ "​ ដែលរៀបចំដោយ​ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវ:​។​ គួរបញ្ជាក់ផងដែរថា ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់​ លេីការលេីកកម្ពស់​ និងផ្តល់កាលានុវត្តភាព​ អោយដល់មន្ត្រីនារី​ ក្នុងក្រសួង​ នៅគ្រប់លំដាប់ថ្នាក់​ រួមទាំងការ​ចូលរួម​ធ្វេីសេចក្តីសម្រេច​លេីកិច្ចការ​ជាយុទ្ធសាស្ត្រ​ទាំងឡាយ​របស់ក្រសួង​ ទាំងនៅថ្នាក់កណ្តាល​ និងនៅថ្នាក់មូលដ្ឋាន​រាជធានី-ខេត្ត​ ដែលគិតមកដល់​បច្ចុប្បន្ន​ក្រសួង​ មានចំនួនស្ត្រី​ ក្នុងសេចក្តីសម្រេច​ ៤៤រូប(៥.០៥%)​ នៃចំនួនសរុបមន្ត្រីរាជការជាស្ត្រី ៕​

អត្ថបទ៖ លោក សារ៉ន

12825135_521725468009436_89160996_n

12825180_521725488009434_640069450_n

12833193_521725534676096_431278310_n

12834770_521725494676100_293291471_n

0 comments:

Post a Comment