Wednesday, March 9, 2016

មូលនិធិមនុស្សធម៌ ស ខេង ជាង ៥៦លានរៀល ត្រឹមតែ ១ឃុំកំពង់ឬស្សីប៉ុណ្ណោះ!

12782470_764432860353940_1274665664_n

ព្រៃវែង៖ លោក ប្រាក់ ប៉ិច ជំទប់ទី១ ឃុំកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង បានបញ្ជាក់ថា តាមរយ:របាយការណ៍របស់ឃុំកំពង់ឬស្សី របស់លោក គិតមកដល់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦ មូលនិធិមនុស្សធម៌ ស ខេង បានផ្តល់ជូនដល់ក្រុមគ្រួសារអ្នកទទួលមរណភាព និងស្ត្រីឆ្លងទន្លេ អស់ទឹកប្រាក់ចំនួន ៥៦ ៥០០ ០០០រៀល (ហាសិបប្រាំមួយលាន ប្រាំសែនរៀល) ហើយ ។ ថ្លែងក្នុងឱកាសអបអរសាទរ គ្រួសារសាមគ្គី និងខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ដែលប្រារព្វធ្វើនៅក្នុងឃុំកំពង់ឬស្សី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងលោកជំទាវ លោក ប្រាក់ ប៉ិច បានបញ្ជាក់បន្ថែមថា មូលនិធិមនុស្សធម៌ ស ខេង បានផ្តល់ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ឬបក្សពួកនិយមអ្វីឡើយ អោយតែប្រជាពលរដ្ឋអោយទាំងអស់ ។ តាមរបាយការណ៍ក្នុងឃុំកំពង់ឬស្សីមួយនេះ យើងឃើញថា គ្រាន់តែមួយឃុំប៉ុណ្ណោះ មូលនិធិមនុស្សធម៌ ស ខេង ចំណាយអស់ជាង ៥៦លានរៀលទៅហើយ។ ចុះទំរាំ ២ខេត្ត តើមានប៉ុន្មានឃុំ? ហើយត្រូវចំណាយអស់ប្រាក់ប៉ុន្មាន? ដែលនេះបានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យ៉ាងធំធេងបំផុតចំពោះសុខទុក្ខរាស្ត្រគ្រប់ពេលវេលាពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។

គួររំលឹកផងដែរថា មូលនិធិមនុស្សធម៌ ស ខេង ជាមូលនិធិមនុស្សធម៌មួយ សំរាប់ផ្តល់េជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តចំនួន ២ គឺខេត្តព្រៃវែង និងខេត្តបាត់ដំបង ហើយផ្តល់ជូនសំរាប់តែ គ្រួសារនៃសព ដែលទទួលមរណភាព  ២០ម៉ឺនរៀល និងស្ត្រីឆ្លងទន្លេ ២០ម៉ឺនរៀល ៕

12799061_1749325035301794_3353750350914938183_n

10608877_764461177017775_595492078_n12804256_764461213684438_1496503246_n

0 comments:

Post a Comment