Recent Posts

Seo Services

ជនជាតិវៀតណាម ៧នាក់ត្រូវបានបណ្តេញពីកម្ពុជា

12768288_460513084153227_1064895944710152681_o


ព័ត៌មានជាតិ៖ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិភ្នំដឹន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាប់ និងបណ្តេញចេញជនជាតិវៀតណាម លួចជ្រៀតចូលដោយខុសច្បាប់ ចំនួន ០៧ នាក់ ក្នុងនោះមាន ប្រុស ចំនួន ៤នាក់ ស្ត្រី ចំនួន ២នាក់ និងក្មេងអាយុ ១ឆ្នាំ ចំនួន ១នាក់ និងអ្នករត់ម៉ូតូឌុប ០៣នាក់ រួមជាមួយម៉ូតូ ០៣គ្រឿង ដែលកំពុងដឹកជនជាតិវៀតណាមទាំងនោះ។ យើងសង្កេតឃើញថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានបង្កើតអោយមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក មានជនជាតិបរទេសចូលស្រុកខ្មែរដោយខុសច្បាប់ច្រើននាក់ណាស់ ដែលត្រូវបានអគ្គនាយកដ្ឋាននេះ ចាប់ និងបណ្តេញចេញពីកម្ពុជានោះ ។ ហើយភាគច្រើននៃជនបរទេសទាំងនោះ ជនជាតិវៀតណាម មានចំនួនច្រើនជាងគេ ៕


12829090_460513017486567_8603222584343986622_o


12823410_460513117486557_5737014029270091161_o


 
ជនជាតិវៀតណាម ៧នាក់ត្រូវបានបណ្តេញពីកម្ពុជា ជនជាតិវៀតណាម ៧នាក់ត្រូវបានបណ្តេញពីកម្ពុជា Reviewed by Unknown on 6:29:00 PM Rating: 5

No comments:

Powered by Blogger.