Recent Posts

Seo Services

សង្ក្រាន្តស្រុកខ្ញុំ មានតាំងលក់នំខ្មែរ និងល្បែងប្រជាប្រិយដ៏អស្ចារ្យ លើទឹកដីស្រុកកញ្ច្រៀច

12439461_1605580406431377_2825276462429291620_n


News New: សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង រួមនឹងសហភាពសហព័ន្ទយុវជនកម្ពុជា ស្រុកកញ្ច្រៀច បានរៀបចំកម្មវិធី សង្ក្រាន្តស្រុកខ្ញុំ ដែលមានរយ: ពេល ៤ថ្ងៃគឺ ចាប់ពីថ្ងៃទី២ ៣ ៤ និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័កព.ស២៥៦០ ខាងមុខ។ ក្នុងពិធីនោះដែរ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ពិធីស្រង់ព្រះ ពិធីស្រង់ទឹកជូនយាយតា ពិធីតាំងលក់នំប្រពៃណីខ្មែរ ពិធីដុតភ្លើងគុប និងប្រគុំតន្ត្រី ព្រមទាំងកំប្លែង ដែលចូលរួមសំដែងជូនដោយតារាល្បីៗ ពិសេសក៏មានការចូលរួមពីសំណាក់តារាកំប្លែងអាយ៉ៃឆ្លងឆ្លើយគឺ លោក ព្រហ្ម ម៉ាញ ផងដែរ ។
សំរាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ក៏មានការអញ្ជើញផ្តល់កិត្តិយសបើកកម្មវិធីដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាវេលាម៉ោង ៣:១០នាទីរសៀល និងមានការសំណេះសំណាលអង្គពិធីទាំងមូលដោយឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង  នាវេលាម៉ោង៧:០០យប់ ផងដែរ។


បញ្ជាក់: កម្មវិធីសង្ក្រាន្តស្រុកខ្ញុំនេះ ប្រារព្វនៅក្នុងវិទ្យាល័យ ព្រះបាទនរោត្តម ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ៕

សង្ក្រាន្តស្រុកខ្ញុំ មានតាំងលក់នំខ្មែរ និងល្បែងប្រជាប្រិយដ៏អស្ចារ្យ លើទឹកដីស្រុកកញ្ច្រៀច សង្ក្រាន្តស្រុកខ្ញុំ មានតាំងលក់នំខ្មែរ និងល្បែងប្រជាប្រិយដ៏អស្ចារ្យ លើទឹកដីស្រុកកញ្ច្រៀច Reviewed by Unknown on 11:01:00 PM Rating: 5

No comments:

Powered by Blogger.