Recent Posts

Seo Services

សម្តេច ស ខេង គោរពជូនពរសម្តេច ហ៊ុន សែន ក្នុងឱកាសចំរើនព្រះជន្ម ៦៥ ឈានចូល៦៦ឆ្នាំ

12924576_943781215736724_7485334471649105042_n12916206_985664604815370_6972209400991075919_o

News New: បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមហាកិត្តិយសដ៏ថ្លៃថ្លា ដែលកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ សម្តេច ទទួលបាននូវពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍ​ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) មក ។ News New សង្កេត ឃើញថា ទាំងមតិជាតិ និងអន្តរជាតិ សុទ្ធតែបានចូលរួមអបអរសាទរ និងគោរពជូនពរសម្តេច យ៉ាងច្រើនកុះករ ព្រោះពានរង្វាន់នេះ បានធ្វើអោយកម្ពុជា មានភាពល្បីល្បាញលើឆាកអន្តរជាតិ តាមរយ:ប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ។ ស្របគ្នានេះដែរ ឱកាសដ៏វិសេសវិសាលមួយទៀត នឹងកើតឡើងចំពោះសម្តេច គឺបុណ្យចំរើនព្រះជន្ម គម្រប់ ៦៥ ឈានចូល ៦៦ឆ្នាំ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ។ ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងមហាផ្ទៃទាំងមូល ក៏បានគោរពជូនពរជ័យសម្តេចនាយករដ្ឋមន្ត្រីផងដែរ៕
សម្តេច ស ខេង គោរពជូនពរសម្តេច ហ៊ុន សែន ក្នុងឱកាសចំរើនព្រះជន្ម ៦៥ ឈានចូល៦៦ឆ្នាំ សម្តេច ស ខេង គោរពជូនពរសម្តេច ហ៊ុន សែន ក្នុងឱកាសចំរើនព្រះជន្ម ៦៥ ឈានចូល៦៦ឆ្នាំ Reviewed by Unknown on 10:48:00 PM Rating: 5

No comments:

Powered by Blogger.