Wednesday, March 2, 2016

បើកច្រកទ្វារព្រំដែន៤០០ ៧ថ្ងៃ ក្នុង ១សប្តាហ៍

12801119_745307985571219_8108838031973656879_n

បាត់ដំបង៖ រសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៦ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំមួយ រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូខេត្តត្រាត នៃព្រះរាជាណាចក្រថៃ  ។ ក្នុងនោះ​សមាសភាពរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត និងគណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម ចាន់ណា ឡាំសាង ( Channa Leamsang ) អភិបាលខេត្តត្រាត ។ កិច្ចប្រជុំនេះនេះផ្តោតសំខាន់ទៅលើការត្រៀម បើកច្រកទ្វារព្រំដែន៤០០  ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយស្រុក បរ៉ៃ ខេត្តត្រាត ឲ្យមានដំណើរការចេញ-ចូលរយៈពេល ០៧ថ្ងៃ ក្នុង ១សប្តាហ៍ ចាប់ពីម៉ោង ៦ៈ០០នាទីព្រឹក ដល់ម៉ោង ១៨ៈ០០នាទីល្ងាច ដែលពីមុនមានរយៈពេលតែ ០៥ថ្ងៃក្នុុង ១សប្តាហ៍ប៉ុណ្ណោះ ។ នេះជាកិច្ចសហប្រតិបត្តិការមួយដ៏មានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរយើង និងប្រជាពលរដ្ឋថៃ ក្នុងការចេញ ចូល ទំនាក់ទំនងការងាររកស៊ីផ្សេងៗ អោយកាន់ប្រសើរឡើងថែមទៀត ។


12800259_745307582237926_433121457763003924_n

12800259_745307582237926_433121457763003924_n

12439385_745307592237925_2153073786042478640_n

12799164_745307638904587_4607156320596989030_n

12805960_745307862237898_8554538716078100860_n

12376765_745307935571224_283648118818430801_n

12111935_745307942237890_4695466999567650265_n

0 comments:

Post a Comment