Wednesday, March 2, 2016

សម្តេច ហ៊ុន សែន ផ្តាំទៅបណ្តាទូរទស្សន៍ទាំងអស់ត្រូវខិតខំផលិតកម្មវិធីសិល្ប:វប្បធម៌អោយបានច្រើន កុំគិតតែភាពយន្តមួយមុខ

12792192_964904563558041_165226577404165960_o

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជន ទូទាំងប្រទេស ដែលបានប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ ។ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីតាខ្មែរ ឲ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្ស នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់ខ្មែរយើង ។ប្រទេសកម្ពុជាមានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្លួនជាយូរលង់ណាស់មកហើយ ដែលបានបង្ហាញពីអត្តសញ្ញាណរបស់ជាតិខ្មែរដ៏ល្បីល្បាញ ។ សម្បត្តិវប្បធម៌ ដែលបានកើតចេញពីកិច្ចខំប្រឹងប្រែងនៃបុព្វបុរសដូនតាយើងពីដើម បានក្លាយជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុពលភាពជាតិ និងជាមរតកប្រកបដោយសក្តានុពលបំផុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។




សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣មីនា នេះគឺទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបក្ការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ ។ ការប្រារព្ឋទិវានេះ ក៏ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសលវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ដែលជាទំពាំងស្នងប្ញស្សី ដើម្បីចូលរូមថែរក្សាការពារអោយសិ្ថតស្ថេរគង់វង្សយូរអង្វែងនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះរបស់សហគមជនជាតិនៅកម្ពុជា ។


ទិវាវប្បធម៌នេះគឺជា ព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសជាតិ ក្នុងគោលបំណងលើកតម្កើងកេរដំណែលវប្បធម៌ សីលធម៌ដ៏ល្អថ្លៃថ្លារបស់ជាតិ ទប់ស្កាត់ការហូរចូលនូវវប្បធម៌អវិជ្ជមានពីបរទេស លុបបំបាត់សកម្មភាពមិនល្អ ក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំទៅបណ្តាក្រុមហ៊ុនទូរទស្សន៍ទាំងអស់ថា ត្រូវខិតខំផលិតកម្មវិធី សិល្បៈវប្បធម៌ អោយបានច្រើន ដូចជា ៖ របាំ ចម្រៀង  ល្ខោន ជាដើម ។ កុុំគិតតែភាពយន្តមួយមុខ ។ សម្តេតតេជោ ក៏បានបញ្ជាក់ផងដែរថា សម្តេចគាំទ្រពេញទំហឹងក្នុងការលើកម្ពស់វប្បធម៌សិល្បៈជាតិ និងវិស័យវកីឡាជាតិ ។ ក្នុងនោះ សម្តេចតេជោ បានកោតសរសើរដល់ក្រសួង និងគ្រប់មន្ទីរវប្បធម៍តាមបណ្តាខេត្តទាំងអស់ ដែលបានចូលរួមក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានយុវជន អោយចូលរួមក្នុងការថែរក្សា និងអភិរក្សវិស័យ សិល្បៈ វប្បធម៌ ។


មុននឹងបញ្ចប់នៃពិធីបិទមហាស្រពសិល្បៈនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចែកពានជ័យលាភី និងប្រាក់រង្វាន់មួយចំនួន ដល់ក្រុមសិល្បករ សិល្បការនីយុវជនមកពីតាមបណ្តាខេត្តផ្សេងៗ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយបំផុត ៕


ប្រភព៖ Face book សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន


12771517_964904446891386_1047284532064120510_o

12764866_964904996891331_9026360724032571854_o

12768296_964904960224668_6005477674313368973_o

12778975_964905043557993_340786885523836325_o

12495924_964904963558001_2172807910932832962_o

12792112_964904966891334_27393303275465418_o

12792189_964905490224615_3661575539259714772_o

12779236_964905333557964_2240692616248719621_o

12768104_964905686891262_1160579475548554810_o

12711304_964905596891271_3632635890164036942_o

12792237_964905690224595_8598546199307212804_o

12783827_964905493557948_293924778849186350_o

 

 

0 comments:

Post a Comment