Friday, March 11, 2016

លោកគ្រូ មនោ អ្នកដោះស្រាយវិបត្តិស្នេហា ចូលរោងការហើយ

12814449_1139018859477329_3832775225352046156_n

ភ្នំពេញ៖ លោកគ្រូ មនោ ដែលអ្នកស្តាប់វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM102 ក្នុងកម្មវិធី ដោះស្រាយវិបត្តិស្នេហា នោះ បានរៀបអាពាហ៍ពិពាហ៍ ហើយនៅថ្ងៃនេះ ។ លោកគ្រូ មនោ ដែលជាឈ្មោះហៅក្រៅសំរាប់កម្មវិធីវិទ្យុ តាមពិតលោកគ្រូ មានឋាន: ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ដែលឈ្មោះពិត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន ជាអនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាលនគរបាលកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ធនធានមនុស្ស និងជាវាគ្មិនធ្វើបទបង្ហាញ គន្លឹះជោគជ័យ ផ្សេងៗផងដែរ ។ នៅក្នុង អាពាហ៍ពិពាហ៍ របស់លោកគ្រូ មនោ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នេះ ក៏ទទួលបានការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ផងដែរ៕

0 comments:

Post a Comment