Wednesday, March 23, 2016

កិច្ចព្រមព្រៀងកម្ពុជា ថៃ ៣ចំណុច ជួយដល់វិស័យការងារប្រទេសទាំងពីរ

12671870_1098749570169802_649697608129285688_o

News New: ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកិច្ចព្រមព្រៀងគ្នាជាមួយក្រសួងការងារនៃព្រះរាជាណាចក្រថៃ ក្នុងពេលថ្មីៗនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាអោយកាន់តែស្អិតរមួត និងរួមគ្នាបញ្ហាមួយចំនួនទាក់ទងវិស័យការងារ​នោះ ។ ក្នុងកិច្ចព្រមព្រៀងនោះ  ធ្វើឡើងដោយ ផ្តោតទៅលើ ៣ ចំនុចជាសំខាន់ ដែលរួមមាន៖

១-អនុស្សរណៈយោគយល់គ្នាស្ដីពីការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ

២-អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ

៣-កិច្ចព្រមព្រៀងលើវិស័យពលកម្ម ។

ឈរលើកិច្ចព្រមព្រៀងទាំង ៣ចំណុចនេះ យើងសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវបានគេជួញដូរពលកម្ម ដើម្បីទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់ទៀតឡើយ ។ ពិសេសនឹងមានការជួយសង្គ្រោះដល់ជនរងគ្រោះដោយកត្តាការងារផ្សេងៗទៀតផង ។ ក្នុងកិច្ចព្រមព្រៀងនោះដែរ ភាគីទាំងពីរគឺកម្ពុជា និងថៃ បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ៕

12496167_1098749200169839_3113522474653000959_o

12080270_1098749203503172_6467462818899692195_o

0 comments:

Post a Comment