Recent Posts

Seo Services

សម្តេច ស​ ខេង អភិបាលខេត្តស្វាយរៀងថ្មី សូមគិតគូរសុខទុក្ខពលរដ្ឋអោយបានកាន់តែល្អប្រសើរ

12321261_1571822329798872_5468361081383664341_n


News New : នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនោះដែរ មានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។ បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវបានតែងតាំងឯកឧត្តម ម៉ែន វិបុល ជាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អតីតអភិបាលរងខេត្តស្វាយរៀង ជំនួស ឯកឧត្តម ជៀង អំ ដែលត្រូវបានរាជរដ្ឋាភិបាលបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ ។
មានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលមានស្នាដៃល្អក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីរបស់ខ្លួនឱ្យមានការរីកចម្រើនកន្លងមក ។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានធ្វើការផ្តាំផ្ញើផងដែរ ដល់ឯកឧត្តមអភិបាលខេត្ត ដែលទើបតែងតាំងថ្មី ធ្វើយ៉ាងណាត្រូវពង្រឹងឱ្យបានល្អនូវសាមគ្គីភាព ឯកភាព ផ្ទៃក្នុង និងសហប្រតិបត្តិការគ្នាទៅវិញទៅមកជាមួយបណ្តាក្រសួង ស្ថាប័ននានាក្នុងភារកិច្ចរក្សាការពារ សុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងត្រូវគិតគូរសុខទុក្ខជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ៕


12888738_1746210842264527_8313102183056507175_o


12321276_1571822269798878_3118943264379499751_n


12512368_596415097176249_1715191412295626057_n


12472787_1571822506465521_7485542314107298121_n


12790967_210851162618461_6278629260654804240_n


12321397_210851372618440_3554688118542227754_n


សម្តេច ស​ ខេង អភិបាលខេត្តស្វាយរៀងថ្មី សូមគិតគូរសុខទុក្ខពលរដ្ឋអោយបានកាន់តែល្អប្រសើរ សម្តេច ស​ ខេង អភិបាលខេត្តស្វាយរៀងថ្មី សូមគិតគូរសុខទុក្ខពលរដ្ឋអោយបានកាន់តែល្អប្រសើរ Reviewed by Unknown on 12:11:00 AM Rating: 5

No comments:

Powered by Blogger.