Sunday, March 20, 2016

ហេតអ្វីបានជាគេធ្វើបុណ្យបច្ច័យបួន?

12809770_446111755594321_2772547179509171202_n

News New : អ្នកកាន់ព្រះពុទ្ធសាសនាមួយចំនួន មិនបានស្គាល់ពីអត្ថន័យនៃបុណ្យ បច្ច័យបួន នោះទេ ។ មិនដឹងថា គេធ្វើដើម្បីអ្វី? គ្រឿងប្រដាប់អ្វីខ្លះ? និងដំណើរនៃការធ្វើដូចម្តេចខ្លះដែរ ? បុណ្យ បច្ច័យបួន គេធ្វើដើម្បីជូនសម្រាប់អ្នកមានគុណគឺ មាតាបិតារបស់កូនចៅ ដែលវ័យចាស់ជរា ក្នុងបំណងចង់អោយមាតាបិតាឃើញផ្ទាល់នឹងភ្នែក ហើយត្រេកអរទទួលយកនូវបុណ្យកុសលនោះ ។ ម្យ៉ាងវិញទៀតគេធ្វើបុណ្យនេះ ដើម្បីឧទ្ទិសកុសលជូនដល់មាតាបិតា ជីដូន ជីតា ពពួកញាតិរបស់គេ ដែលបានចែកឋានទៅកាន់បរលោកទៅហើយ ក្រែងលោ ពពួកញាតិទាំងនោះត្រូវការប្រើប្រាស់នូវគ្រឿងបច្ច័យបួន..។ សំរាប់គ្រឿងប្រដាប់ ដែលរៀបចំក្នុងពិធី បុណ្យនេះ គឺបច្ច័យ ទាំងបួន រួមមាន៖ ទី១៖ បិណ្ឌបាត្របច្ច័យ ៖ មានគ្រឿងហូបចុក បាយ នំចំណី ត្រីងៀត ត្រីឆ្អើរ ទឹកត្រី ទឹកស៊ីអ៊ីវ ជាដើម ។ ទី២៖ ចីវរបច្ច័យ ៖ មានគ្រឿងដណ្តប់ស្លៀកពាក់ ស្បង់ ត្រៃ ចីវរ ជាដើម។ ទី៣៖ សេនាសនបច្ច័យ ៖ មានទីប្រក់ ទីបាំង រាំងខ្យល់ កម្តៅថ្ងៃ និងទី៤៖ គិលានភេសជ្ជបច្ច័យ ៖ មានថ្នាំពេទ្យ ថ្នាំបង្ការជំងឺផ្សេងៗ ថ្នាំចាក់ ថ្នាំលេប ប្រេងខ្យល់ តែ ស្ករ ម្លូរស្លា បារីជាដើម​ ព្រមទាំងរៀបចំស្លាដកទាំងតាមចំ​នួនព្រះសង្ឃ ។ ចំណែកឯការធ្វើវិញ រៀបពិធិសូត្រមន្ត រួច សំដែងធម៌ទេសនា និងលុះព្រឹកឡើង រៀបចង្ហាន់ប្រគេនព្រះសង្ឃ ជាមួយនឹងរណ្តាប់បច្ច័យបួន បង្សុកូលជាកិច្ចបង្ហើយបុណ្យ៕


អត្ថបទ៖ ព្រះភិក្ខុ ខុន គឹមលី គង់នៅកុដិលេខ១៥ វត្តមហាមន្ត្រី រាជធានីភ្នំពេញ

0 comments:

Post a Comment