Sunday, March 13, 2016

សម្តេច ហ៊ុន សែន សោកស្តាយចំពោះការបាត់បង់ជីវិតលោកអនុសេនីយ៍ឯក យ៉ាវ ប៉ូរ៉ា នគរបាលចរាចរណ៍ ខណ្ឌ៧មករា

12829200_953248158105330_7350617524986217291_o12084189_766852333445326_358381619_n

ភ្នំពេញ៖ ការបាត់អាយុជីវិតរបស់លោកអនុសេនីយ៍ឯក យ៉ាវ ប៉ូរ៉ា មន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយសារការបំពេញភារកិច្ចក្រោមកំដៅថ្ងៃ ពេលកំពុងការពារសណ្តាប់ធ្នាប់ជូនប្រតិភូកម្ពុជា វិលត្រឡប់ពីបំពេញភារកិច្ចនៅប្រទេសឡាវ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ។ លោកអនុសេនីយ៌ឯក ប៉ូរ៉ាត្រូវដួលផ្ងារក្រោយទាំងជំហរខ្លួន ដែលទំនងជាខ្យល់គរ ដោយសារក្តៅពេក រឺបញ្ហាសុខភាពខ្សោយ រឺប្រការផ្សេងទៀត ។ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ លោកអនុសេនីយ៍  ត្រូវដាច់ខ្យល់ស្លាប់គួរអោយអណោចអធមបំផុត ព្រោះលោកបាត់បាត់បង់ជីវិត ដោយសារការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។


ក្នុងការបាត់បង់ជីវិតរបស់លោកអនុសេនីយ៍ឯក យ៉ាវ ប៉ូរ៉ា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែង នូវការសោកស្តាយបំផុត និងរំលែកទុក្ខយ៉ាងក្រំ ។


ខ្លឹមសាររបស់សម្តេច ហ៊ុន សែន បានសរសេរបង្ហោះនៅក្នុង Page Face book របស់សម្តេចផ្ទាល់ ដែលមានខ្លឹមសារថា"ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការស្លាប់បាត់បង់មន្រ្តីនគរបាលចរាចរណ៌ លោក យ៉ា បូរ៉ា ដែលបានស្លាប់ ក្នុង ពេលបំពេញតួនាទីបម្រើសណ្តាប់ធ្នាប់ចរាចរណ៌នៅថ្ងៃនេះ។ ជាការពិត នេះគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់របស់ នគរបាលចរាចរណ៌យើង ក្នុងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្ឡុវដោយមិនគិតពីក្តៅឬត្រជាក់ឡើយ។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងប្អូនគោរពច្បាប់ចរាចរណ៌ គោរព និងអោយតម្លៃទៅលើ បងប្អូននគរបាលចរាចរណ៌ផងដែរ។ខ្ញុំសូមជ្រើសរើសបទចម្រៀងអប់រំចរាចរណ៌ពីផលិតកម្ម Town ដើម្បីចែករំលែកជូនជនរួមជាតិទស្សនាក្នុង Video ខាងក្រោម។


ថ្នាក់ដឹកនាំគេហទំព័រសារព័ត៌មាន ព័ត៌មានថ្មី "News New" សោកស្តាយយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ជីវិតរបស់លោកអនុសេនីយ៍ឯក យ៉ាវ ប៉ូរ៉ា មន្ត្រីនគរបាលចរាចរណ៍ ។ សូមវិញ្ញាណក្ខណ្ឌលោកអនុសេនីយ៍ឯក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

0 comments:

Post a Comment