Thursday, March 10, 2016

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ស្នើអោយលោក សម រង្សី សុំទោសជាសាធារណ:

12814252_198988020468316_8212301346636165711_n887258_198988060468312_3396400202012199899_o

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយ តម្រូវលោក សម រង្សី ប្រធានគណបក្ស សង្គ្រោះជាតិ សុំទោសជាសាធារណ: ចំពោះខ្លឹមសារនៃការសរសេរបង្ហោះក្នុង​Account Facebook របស់លោកផ្ទាល់ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ទាក់ទិនទៅនឹង ចំនួនអ្នក Like លើ Page Facebook សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះហត្ថលេខាតំណាងដោយលោក សាត វិច្ឆិកា ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា ក្រោយពីបានឃើញលើទំព័រ Facebook របស់លោក សម រង្សី មេបក្សប្រឆាំង កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ដោយបានសរសេរថា "រកឃើញពីLike ក្លែងក្លាយលើទំព័រ Facebook របស់ ហ៊ុន សែន " ហើយក្នុងនោះលោក សម រង្សី ក៏បានប្រើពាក្យខ្វះការយល់ដឹង គ្មានសីលធម៌ ប្រមាថម៉ាក់ងាយកិត្តិយសចំពោះប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការស៊ីវិល ប៉ូលីស ទាហាន ដែលចូលចិត្ត(Like) ទំព័រ (Facebook) របស់សម្តេចតេជោ ដោយបានសរសេរ ថា " បានមកពីការទិញ ជួល មនុស្សក្រីក្រ អត់ការងារធ្វើ សប្បនិម្មិត ក្លែងបន្លំ " ។

ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង សរសេរថា" យើងខ្ញុំទាំងអស់គ្នា មិនអាចទទួលយកបាន និងសុំថ្កោលទោសចំពោះការប្រើពាក្យដ៏សែនអវិជ្ជាមានធ្វើអោយប៉ះពាល់បាត់បង់កិត្តិយស ម៉ាក់ងាយប្រជារាស្ត្រខ្មែរ ដែលមានសិទ្ធិពេញលេញស្របតាមច្បាប់ជាតិ អន្តរជាតិ និងសុំអោយលោក សម រង្សី ចេញមុខសុំទោសយើងខ្ញុំ ក៏ដូចជា ប្រជាពលរដ្ឋខ្មែរជាច្រើនទៀត ដែលបានចូលចិត្ត(Like) ទំព័រ (Page Facebook ) របស់សម្តេចតេជោ ជាដាច់ខាត ។

ប្រភព៖ Facebook

0 comments:

Post a Comment