Recent Posts

Seo Services

ក្រសួងមហាផ្ទៃ និងក្រសួងការងារ ចេញប្រកាសរួមស្តីពី ការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស

12417521_1575254519455653_5101628211558550667_n


News New: ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្តីប្រកាសរួមមួយស្តីពី ការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខារួមដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងគោលដៅដាក់បញ្ញត្តិ និងសក្ខខណ្ឌគតិយុត្តលើការងារអធិការកិច្ចហត្ថពលកម្មបរទេស ចំពោះរាល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននានា ចំពោះជនបរទេសដែលមកវិនិយោគ និងបើកមុខរបរណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងប្រកា២នៃប្រកាសនេះ បានកំណត់ថា ការទទួលយកជនបរទេសអោយធ្វើការងារ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននានា ឬជនបរទេស ដែលចូលមកប្រកបមុខរបរណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពអោយបានត្រឹមត្រូវតាមច្បាប់ស្តីពី អន្តោប្រវេសន៍ និងច្បាប់ស្តីពី ការងារនៃព្រះរាជាណាចក្រកម្ពុជា ។ គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខ របរ ណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ដែលចេញអោយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ។ ជាងនេះទៅទៀត ចំពោះប្រកា៣ នៃប្រកាសរួមនេះ គឺបានកំណត់អោយម្ចាស់​ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រកបមុខរបរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវសហការជាមួយក្រុមអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងពេលក្រុមចំរុះអធិការកិច្ចងត្ថពលកម្មបរទេសចុះត្រួតពិនិត្យ ដោយបង្ហាញនូវឯកសារចាំបាច់មួយចំនួន៖ ១. លក្ខន្តិក:ក្រុមហ៊ុន/សហគ្រាស គ្រឹះស្ថាន ​(ច្បាប់ដើម)  ១ច្បាប់ ។ ២.វិញ្ញាបនបត្រចុះបញ្ជីការ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬលិខិតមានតំលៃស្មើ ១ច្បាប់ ។ ៣. សេចក្តីប្រកាសជូនដំណឹងស្តីពីបុគ្គលិក (ច្បាប់ដើម) ១ច្បាប់ ។​ ៤.​ សេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញ ចូល (ច្បាប់ដើម) គ្រប់ចំនួន ។ ៥. លិខិតអនុញ្ញាតអោយប្រើប្រាស់ពលកម្មបរទេស (កូតា) (ច្បាប់ដើម) ១ច្បាប់។ ៦.កិច្ចសន្យាការងាររបស់ជនបរទេសជាភាសាខ្មែរ ដែលបានចុះបញ្ជីការដោយក្រសួងការងារ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: រាជធានី -ខេត្ត គ្រប់ជនបរទេស ។ ៧. លិខិតឆ្លងដែនរបស់ជនបរទេស (ច្បាប់ដើម និងថតចម្លង) និងរូបថត 4x6 ចំនួន ២សន្លឹក គ្រប់ជនបរទេស ។ ៨. ទិដ្ឋាការចូល និងទិដ្ឋាការពន្យាចុងក្រោយ ដែលអនុញ្ញាតអោយធ្វើការងាររបស់ជនបរទេស (ថតចម្លង) គ្រប់ជនបរទេស ។ ៩. ប័ណ្ណការងារ និងសៀវភៅការងាររបស់ជនបរទេស គ្រប់ជនបរទេស និងទី១០. សៀវភៅច្បាប់ស្តីពី ការងារ និងសៀវភៅច្បាប់ស្តីពីអន្តោប្រវេសន៍ ១ច្បាប់ ៕


12931033_1575254459455659_160662300249289776_n12472423_1575254496122322_3833662264214362001_n12417521_1575254519455653_5101628211558550667_n

ក្រសួងមហាផ្ទៃ និងក្រសួងការងារ ចេញប្រកាសរួមស្តីពី ការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្រសួងមហាផ្ទៃ និងក្រសួងការងារ ចេញប្រកាសរួមស្តីពី ការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស Reviewed by Unknown on 10:27:00 PM Rating: 5

No comments:

Powered by Blogger.